​ពលរដ្ឋ​ស្នើ​ដល់​អាជ្ញាធរ​ហាមឃាត់​រថយន្ត​ធុន​ធ្ងន់​បើកបរ​ឆ្លងកាត់​ផ្លូវ​អ៊ុត​កៅស៊ូ​ថ្មី​

619
ចែករម្លែក

​អត្ត​បទ​៖​សុ​ផានី​តា​/​កោះកុង​៖​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង​បានស្នើ​ដល់​អាជ្ញាធរខេត្ត​និង​មន្ទីរ​សាធារណការ​តាមដាន​ត្រួតពិនិត្យ​ហាមឃាត់​រថយន្ត​ដឹក​អាចម៍ដី គ្រួស ថ្ម ខ្សាច់ ដែល​បើកបរ​ឆ្លង កាត់​ផ្លូវ​លេខ​៩០០​តាម​បណ្តោយ​មាត់​ព្រែ​កកោះ​ប៉ោ​។

​លោក ប៊ុន ចាន់ថន អ្នករត់ម៉ូតូឌុប និង​អ្នកស្រី យ៉ាន មុំ អ្នកលក់ដូរ បានឱ្យដឹង​នៅ​ថ្ងៃទី​២៦ ខែមករា ថា រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ទាំង​ប៉ុន្មាន មិនគួរ​ឱ្យធ្វើ​ដំណើ​រឆ្ល​ង​កាត់​លើ​កំណាត់​ផ្លូវ​លេខ​៩០០​សង្កាត់​ដងទង់ នោះទេ​។​ប្រសិនណាបើ​អាជ្ញាធរ​មិនមាន​វិធានការ​ទប់ស្កាត់​ទេនោះ​ផ្លូវថ្នល់​ដ៏​ល្អ​ស្អាត​មួយ​នេះ​នឹង​ឆាប់​ខូចខាត​ជាក់​ជាពុំខាន​ឡើយ ដោយ​មិនអាច​ទាំ​ទ្រ​នឹង​ទំ​នង់​ដឹក​ធ្ងន់ៗ​បាន​។​

​ក្រុម​ប្រជាពលរដ្ឋ​ដដែល​សព្វថ្ងៃ​ក្រុម​រថយន្ត​ដឹក​ជ​ញ្ចូ​ន​ដីខ្សាច់​គ្រួស​និង​ថ្ម​កំពុងតែ​ធ្វើអោយ​បាត់បង់​សណ្តាប់ធ្នាប់​សោ​ភ័​ណ្ឌ​ភាព​បរិស្ថាន​ក្នុង​ទីក្រុង​និង​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​តាមរយៈ​ដឹក​ជ្រុះ​អាចម៍ដី​ពាស​ពាល​ផ្លូវ ដែល​ផ្លូវ​លេខ​៩០០​ទើបតែ​អ៊ុត​កៅស៊ូ​ថ្មីៗ​អំឡុង​មុនពេល​បុណ្យ​សមុទ្រ​។​

​គួររម្លឹកថា​ផ្លូវ​អ៊ុត​កៅស៊ូ​បេតុង​AC​ប្រវែង​២​គីឡូម៉ែត្រ​ចាប់ពី​មុខ​សាលាខេត្ត​រហូតដល់​ជិត​ផ្លូវបំបែក​អតីត​រោងចក្រ​ត្រីខ​ភូមិ​៤​សង្កាត់​ដងទង់​ត្រូវបាន​ក្រុមការងារ​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង ផ្តើម​ជួលជុល​កែលម្អ​ឡើង​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា មុន​ថ្ងៃបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២​។​
​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ ក៏បាន​ចាត់ទុកថា ការទទួលបាន​ផ្លូវថ្នល់​អ៊ុត​កៅស៊ូ​ថ្មី​នេះ ជា​ភាព​វិជ្ជា​មាន​មួយ​សម្រាប់​ការធ្វើដំណើរ​ទៅមក​និង​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​អោយ​មកលេង​កម្សាន្ត​ខេត្តកោះកុង​កាន់តែច្រើន​ថែមទៀត​។​

​ទាក់ទិន​នឹង​ការ​សំណើ​របស់​ពលរដ្ឋ លោក អន ដា​វុ​ធ ប្រ​ធា​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ខេត្តកោះកុង​លើកឡើងថា​លោក​បាន​សុំ​គោលការណ៍​ហាមឃាត់​និង​អនុវត្ត​ច្បាប់​ពី​អភិបាលរង​ខេត្ត​រួចរាល់​កន្លងទៅ​ដោយ​មិន​អនុញ្ញាតឱ្យ​រថយន្ត​ដឹក​ដីខ្សាច់​គ្រួស​និង​ថ្ម​ទាំងអស់​ធ្វើដំណើរ​តាមផ្លូវ​លេខ​៩០០​តាម​បណ្តោយ​ដង ព្រែ​កកោះ​ប៉ោត​ទៅទៀត​ឡើយ​។

​បើតាម​លោក​ប្រធាន​មន្ទីរ​សាធារណការ​ករណី​បើ​មាន​រថយន្ត​ណាមួយ​ល្មើស​នឹងត្រូវ​ឃាត់​យក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដោយ​ដាក់ពិន័យ ឬ​អប់រំ​ណែនាំ​តាមច្បាប់​កំណត់​តែម្តង​។ ដើម្បី​រក្សា​គុណភាព​នៃ​ការប្រើប្រាស់​ផ្លូវ​បានយូរ​ឆ្នាំ​។​អាជ្ញា​ធរមាន​រៀបចំ​តម្រាយ​ផ្លូវ​វាង​សម្រាប់​រថយន្ត​ប្រភេទ​ខាងលើ​ដែរ​។​

​ផ្លូវ​ដែល​រថយន្ត​ធ្វើដំណើរ​ដឹក​ខ្សាច់​ដឹក​ដី​គ្រួស​និង​ថ្ម​បាន​នោះ​គឺ​ទី​១​ផ្លូវ​ចាប់ពី​លិច​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​រហូតដល់​មុខ​ផ្សារ​ដងទង់​និង​ទី​២​ពី​រង្វង់​មូល​លោកយាយ​រែក​ផ្លែឈើ​ទៅមុខ​សាលាក្រុង​ខេមរភូមិន្ទ ជាដើម​។ ផែនការ​អ៊ុតថ្នល់​កៅស៊ូ នឹង​ស្ថាបនា​ឡើងជា​បន្តបន្ទាប់​ទៀត​នៅក្នុង​ខេត្តកោះកុង សម្រាប់​ឆ្នាំ ២០១៩​នេះ​៕S/