​ពលរដ្ឋ​១២​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​ស្នើសុំ​ជំនួយ​នៅ​ស្រុក​ជាំ​ក្សាន្ត​

80
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​រស់នៅ​ភូមិ​អន្ទិល​ចំណុច​អូរ​ដា​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​បាន​សុំឱ្យ​អាជ្ញាធរ​ជួយ​ពូក​គាត់​ផង​។​ដោយ​ពួកគាត់​ទទួលរង​ផលប៉ះពាល់​ព​ខ្យល់កន្ត្រាក់ជិត១០​ថ្ងៃមកហើយតាំងពីថ្ងៃទី២​ខែមេសាឆ្នាំ២០២០បណ្តាលឱ្យ​ខូចខាត​លំនៅស្ថានយ៉ាងដំណំមុនទាន់មានមន្ត្រីមកសួរនាំទេ​។​

​ហេតុការណ៍​គ្រោះធម្មជាតិ​ដែល​បាន​កើតឡើង​នេះ​បានធ្វើឱ្យ​២​គ្រួសារ​រង​ផលប៉ះពាល់​ធ្ងន់ធ្ង​រជាងគេក្នុងចំណោម១២​គ្រួសារនោះតែមិនបណ្តាលឱ្យមនុស្សណាម្នាក់ស្លាប់ទេ។រហូតមកដល់ពេលនេះមិនទាន់ឃើញអាជ្ញាធរ​សមត្ថកិច្ច​អាជ្ញាធរ​ស្រុក​ចុះទៅ​សួរសុខទុក្ខ​ពួក​កាត់​នៅឡើយ​។​ទោះជា​ពួគគាត់​បាន​រាយការណ៍​ប្រាប់​មេភូមិ​ហើយក៏​ដោយ​។​តែ​យ៉ាងណា​ពួកគាត់​ទាំងអស់គ្នា​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​និង​សប្បុរសជន​ជួយ​ដល់​ក្រុមគ្រួសារ​ដែល​កំពុង​លំបាក​វេទនា​៕S/​