​ពិគ្រោះ​យោបល់​និង​គ្រប់គ្រង​ការនាំចេញ​នាំចូល​វត្ថុ​សិល្បៈ

329
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ការនាំចេញ​នាំចូល​វត្ថុ​សិល្បៈ​និង​ការពិគ្រោះ​យោបល់​នៃ​ការអនុវត្ត​ប្រកា​សលេខ​១១៩ ប្រ​.​ក បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ នៅ​រដ្ឋបាល​ខេត្តសៀមរាប​។​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប​។​សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​លោក​ជុច​ភឿន​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប​។​

​លោក​មួន​សុភាព​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប​បានបញ្ជាក់​ថា​គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​នេះ​គឺ​ដើម្បីឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ចូលរួម​ចែករំលែក​បទពិសោធន៍​ចំណេះដឹង​។​បញ្ហា​ប្រឈម​នានា​ក្នុង​ការរក​ដំណោះស្រាយ​រួមគ្នា​ក្នុងការ​អនុវត្ត​នូវ​បទដ្ឋាន គតិយុត្ត​ផ្សេងៗ លើ​ការធ្វើ​អាជីវកម្ម ក៏​ដូច​សិប្បកម្ម​វត្ថុ​សិល្បៈ និង​ផ្តល់នូវ​មតិយោបល់​ពិភាក្សា ។​

​លោកស្រី យូ​សុភា​អភិបាលរង​ខេត្តសៀមរាប​.​បាន​បញ្ជាក់ថា​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ការនាំចេញ នាំចូល​វត្ថុ​សិល្បៈ​និង​ការពិគ្រោះ​យោបល់​នៃ​ការអនុវត្ត​ប្រកា​សលេខ​១១៩​ប្រ​.​ក​លើក​ទី​១​នៅ​ខេត្តសៀមរាប ក្នុង​គោលបំណង​ត្រួតពិនិត្យ និង គ្រប់គ្រង​ការធ្វើ​អាជីវកម្ម​វត្ថុ​សិល្បៈ​។​ដើម្បី​ទប់ស្កាត់ ការលួចបន្លំ ការនាំចេញ​នាំចូល​វត្ថុ​បុរាណ​ដោយ​ខុសច្បាប់​និង​មាន​គោលដៅ​កំណត់​អំពី​នីតិវិធី​នៃ​ការដាក់​ពាក្យស្នើសុំ​ការកំណត់​កម្រៃ​សេវា​រដ្ឋបាល​សមត្ថកិច្ច​។​

​លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មានប្រសាសន៍ថា សិក្ខាសាលា​នេះ ជាការ​បង្ហាញ​ពី​បញ្ហា​ប្រឈម​និង​ពាក់ព័ន្ធ​ការធ្វើ​អាជីវកម្ម​វត្ថុ​សិល្បៈ​សម្រាប់​នាំចេញ​និង​ការ​នាំចូល​វត្ថុ​សិល្បៈ​ពី​បរទេស​។​បច្ចុប្បន្ននេះ ក៏មាន​លំហូរ​ចូល​វត្ថុ​សិល្បៈ​ពី​បរទេស និង វត្ថុ​សិល្បៈ​ផលិត​ថ្មីៗ និង ចម្លង​ពី​ក្រៅប្រទេស ដាក់​ធ្វើ​ចរាចរណ៍​នៅតាម​ទីផ្សារ​កម្ពុជា​យើង ដែល​កត្តា​ទាំងនេះ​។​

​លោក​មានប្រសាសន៍​បន្ថែ​ម​ថា​ដើម្បី​ទប់ស្កាត់​ការពារ​វត្ថុ​បុរាណ​និង​ស្ថានីយ​បុរាណ​ដែលជា​កេរដំណែល​របស់​បុព្វបុរស​និង​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ដែល​កំពុង​ប្រឈម​នឹង​ការបាត់បង់​ពី​កត្តា​ធម្មជាតិ​កត្តា​មនុស្ស​និង​ការជួញដូរ​បំផ្លិចបំផ្លាញ​ឈូសឆាយ​ជី​រុករក​វត្ថុ​បុរាណ​ខុសច្បាប់​៕S/

​រូបភាព​: សិក្ខាសាលា​ស្តីពី​ការ ការពិគ្រោះ​យោបល់ និង​គ្រប់គ្រង​ការនាំចេញ នាំចូល​វត្ថុ​សិល្បៈ ៕​គូលែន​