​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង​អភិបាលស្រុក​ជីក្រែង​

595
ចែករម្លែក

​ដោយ​៖​បាយ័ន​/​សៀមរាប​៖​កាលពី​រសៀល​ថ្ងៃទី​២២ ខែមករា​ឆ្នាំ​២០១៩​បានប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង​ស្រុក​ជីក្រែង​។​ដែល​ពិធី​នេះ​ធ្វើឡើង​នៅក្នុង​សាលាស្រុក​ជីក្រែង​លោកស្រី​ទី​យិ​ត​ហាន ត្រូវបាន​ប្រកាស​ដោយ​ក្រសួងមហាផ្ទៃ​តែងតាំង​ជា​អភិបាលរង​ស្រុង​ជីក្រែង ។​

​លោក​ពៅ​ពិសិដ្ឋ​ក៏បាន​លើកឡើងថា​ការប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​នេះ​វា​ជា​បែបបទ​នីតិវិធី​បានកំណត់​ក្នុង​ច្បាប់ ហើយ​ត្រូវបាន​យកមកអនុវត្ត​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ការគ្រប់គ្រង ដឹកនាំ​រដ្ឋបាល​កាន់ តែមាន​ប្រសិទ្ធភាព ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ​នៅ​មូលដ្ឋាន ។

​លោក ពៅ ពិសិដ្ឋ ក៏បាន​លើកឡើងថា នេះ​ជា​ប្រពៃណី​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​រាជរដ្ឋាភិបាល ពុំមាន​អ្វីដែល​ថ្មី​និង​ប្លែក​នោះទេ​។​តែ​សំខាន់​នោះ​គឺ​ចរន្ត​នៃ​ការងាររដ្ឋបាល​ពុំមាន​ការប្រែប្រួល​ដោយ​រដ្ឋបាល​ស្រុក​ត្រូវតែ​បន្ត​និរន្តរភាព​ការងារ​ទៀត​ដោយ​ប្រមូលផ្តុំ​កម្លាំង​សរុប​សំដៅ​ជម្រុញ​បង្កើន​នូវ​ប្រសិទ្ធភាព​ការងារ​ដឹកនាំ​គ្រប់គ្រង​រដ្ឋបាល​ស្រុក​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ក្នុងការ​បម្រើ​នូវ​សេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ ៕S/​