​ពេជ្រ អា​វី​ហ្សា សម្រេច​កែប្រែ​ទម្លាប់​ទៅតាម​ការណែនាំ​របស់​ក្រសួង និង​សមាគម​

1472
ចែករម្លែក
  • 43
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: ថ្ងៃ​ខួបកំណើត​តារា​សម្តែង​ល្បី​ពូកែ​សិច​ស៊ី​កញ្ញា ពេជ្រ អា​វី​ហ្សា កាលពី​យប់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ នាង​បាន​បង្ហើប​ឱ្យដឹងថា នាង​ត្រូវ​បង្ខំចិត្ត​កែប្រែ​ទម្លាប់​របស់​នាង​មួយ តាម​ការ​លួច​ប្រាប់​ពី​ក្រសួង​វប្បធម៌ និង​សមា​គ​សិល្បករ​ខ្មែរ ឱ្យ​នាង​ផ្អាក​រឿង​សិច​ស៊ី​ជាបន្ទាន់​។​

​ពិតជា​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ថ្ងៃ​ខួបកំណើត ពេជ្រ អា​វី​ហ្សា ដែល​នាង​មិន​សម្ញែង​ភាព​សិច​ស៊ី​ឱ្យ​ខ្លាំង​ឱ្យ​សម​ទៅ​រូបរាង និង​សម្រស់​របស់​នាង​ឡើយ ដោយ​ត្រឹម​ស្លៀក​រ៉ូ​ប​វៀល​ខ្នង មិន​ហ៊ាន​បញ្ចេញ​សាច់​ភ្លៅ និង​ដើមទ្រូង​ដូច​រាល់​ទៅ​កម្មវិធី​របស់គេ​ផ្សេង​ឡើយ​។​

​កញ្ញា ពេជ្រ អា​វី​ហ្សា បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹងថា សម្រាប់​នាង​ថ្ងៃ​ខួបកំណើត​ឆ្នាំនេះ ក៏​ចង់​ពេល​បកស្រាយ​រឿង​រិះគន់​ចំពោះ​នាង​ដែល​ថត​សិច​ស៊ី និង ថត​ឈុត​រោលរាល​ជាច្រើន ដែល​នាំ​ការភ្ញាក់ផ្អើល​ផង គាំទ្រ​ផង និង ខ្លះ​មិន​ពេញចិត្ត​ចំពោះ​នាង​។ សម្រាប់​នាង​ក៏​សុំទោស​ដល់​មហាជន ចំពោះ​ប្រការ​ណាមួយ​ដែល​បាន​បញ្ចេញ​ទៅ​ប៉ះពាល់​អារម្មណ៍​ណាមួយ​នោះ​។ ម្យ៉ាង​ណាមួយ​ក៏មាន​ការណែនាំ​និង​ផ្តែរ​ផ្តាំ ចាស់ទុំ និង បង ដែលជា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក៏ដូចជា​សមាគម​សិល្ប​ករ​ខ្មែរ ឱ្យ​នាង​បន្ធូរបន្ថយ​ចំពោះ​ទម្លាប់​បញ្ចេញ​ភាព​សិច​ស៊ី​របស់​នាង​ឱ្យមក​ត្រឹម​តិចៗ និង សុភាព​ខ្លះ​វិញ​។

​តារា​សាច់​សខ្ចី​រូបនេះ​បាន​ប្រាប់ថា នាង​ក៏​ព្រមធ្វើ​តាម​ការ​ណែរ​បែ​នេះ ទើប​ថ្ងៃ​ខួបកំណើត​របស់​នាង​មិន​ហ៊ាន​ស្លៀកពាក់​ឈុត​អ្វីដែល​សិច​ស៊ី​ខ្លាំង​ឡើយ ដោយ​ត្រឹមតែ​រ៉ូ​ប​វៀល​ចេញ​សាច់​ខ្នង​ប៉ុណ្ណោះ​។ នាង​ចាប់​ពីថ្ងៃ​ខួបកំណើត​របស់​នាង​នេះ​តទៅ​មុខ ក៏​ធ្វើតាម​ការ​ណែរ​នាំ​របស់​ចាស់ទុំ​និង​បងៗ យល់ព្រម​បន្ថយ​ភាព​សិច​ស៊ី ដើម្បី​កុំ​បាត់បង់​ទីផ្សារ​សម្តែង​។

​កញ្ញា ពេជ្រ អា​វី​ហ្សា ដែល​ធ្វើ​ខួបកំណើត​អស់​រាប់ពាន់​ដុល្លារ​មាន​ភ្ញៀវ​រាប់រយ​នាក់​នោះ បាន​និយាយថា នាង​មិនសូវ​សប្បាយចិត្ត​នោះទេ នៅពេល​នាង​ធ្វើ​ខុស​ទម្លាប់ និង ឱ្យ​បន្ថយ​រឿង​សិច​ស៊ី​របស់​នាង​បែបនេះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ក៏​នាង​ត្រូវ​គិតគូរ​ពី​ការងារ និង​អនាគត ដូច្នេះ​នាង​សម្រេចចិត្ត​តាម​ការ​ណែរ​នាំ និង​បន្ថយ​រឿង​សិច​ស៊ី​ដែល​ខ្លាំង​កន្លងមក​៕ ល​