​ព្រឹក​នេះ​ សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ​ឆ្នាំ​២០១៩

515
ចែករម្លែក
  • 6
    Shares

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩​នេះ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នឹង​អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី​១៣ ឆ្នាំ​២០១៩​ នៅ​ស​ណ្ឌា​គារ​ Great Duke ។​

សន្និសីទនេះ​នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ អ្នកជំនាញការ​ក្នុងស្រុក និង​ក្នុង​តំបន់ អ្នកសិក្សា​ស្រាវជ្រាវ មន្ត្រី​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​ប្រមាណ ៣៥០​នាក់​។

​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​១៣ ​ធ្វើឡើង​ក្រោម​ប្រធានបទ​ស្តីពី​«​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះទៅកាន់​ឧស្សាហកម្ម​៤.០»​ដែលជា​កិច្ចសហការ​ជា​ដៃគូ​រវាង​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) និង ក្រុមហ៊ុន ជី​ហ្គៀ (G Gear)​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ​សន្និសីទ​ចក្ខុវិស័យ​ឆ្នាំនេះ​មាន​ប្រធានបទ​ជាប់ទាក់ទង​ទៅនឹង​ស្ថានការណ៍​បច្ចុប្បន្ន​។​ស្របគ្នា​នឹង​ការរីកចម្រើន​នៃ​ឧស្សាហកម្ម​៤.០​ ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​អាចជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើន​ថ្មី​មួយ​ដែល​កម្ពុជា​ត្រូវការ​ដើម្បី​សម្រេច​ចក្ខុវិស័យ​រយៈពេល​វែង​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​សន្និសីទ​នេះ​មាន​ប្រធានបទ​តូចៗ​ជាច្រើន​ សំដៅ​បំផុស​ឲ្យ​មានការ​ផ្លាស់ប្តូ​រមតិ​ត្រង់​ទៅ​ត្រង់​មកពី​វិធី​ចាប់យក​ឱកាសល្អៗ​នៃ​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ដើម្បី​ជួយ​គាំទ្រ​ដល់​កំណើន​រយៈពេល​វែង​និង​មាគ៌ា​អភិវឌ្ឍន៍​និង​ការផ្តល់​គំនិត​ពី​ការកសាង​គ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​យុទ្ធសាស្ត្រ​ផ្នែក​ឌីជីថល​នៅ​កម្ពុជា​។​

​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩ មាន​គោលដៅ​ផ្តល់​ជា​វិភាគទាន​ដល់​ការ​រចនា​តាក់តែង និង​អនុវត្ត​ន៍គោលនយោបាយ​ដើម្បី​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។​ដំណើរការ​នៃ​សន្និសីទ និង​ការផ្តល់​មតិ​ផ្នែក​គោលនយោបាយ​ផ្សេងៗ​ទៀត​៕S/Ha