​ព្រឹត្តិការណ៍​កីឡា ដែល​ត្រូវ​ផ្អាក ក្នុងឆ្នាំនេះ​

163
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​កីឡា​ជាតិ ភាគច្រើន ត្រូវបាន​លើក​ពេល​ប្រកួត ។​

​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ដែល​គ្រោង​នឹងធ្វើ​ឡើង ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ ដែលជា​គោលដៅ​បាញ់​ឆ្ពោះ ទៅ​ទទួល​រៀបចំ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នោះ ក៏​ត្រូវបាន​ពន្យារពេល​ដូចគ្នា​ផងដែរ រួមទាំង​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​នានា មុន​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ទិវា​កីឡា​ទេសចរណ៍ នានា​ជាដើម​។​

ព្រឹត្តិការណ៍ រត់​ពាក់កណ្ដាល ម៉ា​រ៉ា​តុង​

​ការរៀបចំ​ការប្រកួត ចំបាប់​បុរាណ ដែលជា​កីឡា​ប្រពៃណី​ជាតិខ្មែរ ព្រមទាំង​ទិវា​រត់ប្រណាំង ភ្នំពេញ ពាក់កណ្តាល​ម៉ា​រ៉ា​តុង អន្តរជាតិ នា​អំឡុង​ខែមិថុនា ត្រូវ​លើកយក​ទៅ​រៀបចំ នៅ​ឆ្នាំក្រោយ​ជំនួស​វិញ​។ ក្នុងខណៈ​ការប្រកួត​ប្រដាល់​គុន​ខ្មែរ នៅតាម​បណ្តា​ស្ថានីយ៍ទូរទស្សន៍ ត្រូវ​បន្ត​ផ្អាក​ការប្រកួត​ដែរនោះ​។ អ្វីៗ គឺ​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​កូ​វីដ ១៩ ហើយ​សកម្មភាព​នានា នឹងត្រូវ​បន្ត​ផ្អាក រហូតដល់​មាន ការជូនដំណឹង​ជាថ្មី ពី​រាជរដ្ឋាភិបាល ។​

​ដោយឡែក ទិវា​រត់ប្រណាំង​ដ៏​ធំ ប្រចាំឆ្នាំ នៅ​តំបន់​អង្គរ ខេត្តសៀមរាប ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង នា​ខែសីហា និង​ទិវា​រត់ប្រណាំង ពាក់កណ្តាល​ម៉ា​រ៉ា​តុង នា​ខែធ្នូ មិនទាន់​សម្រេច​ផ្អាក​នោះទេ ដោយ​រង់ចាំ​មើ​សភាពការណ៍ ១​ខែ ឬ ២​ខែ​បន្តទៀត​សិន ៕v

ព្រឹត្តិការណ៍ រត់​ពាក់កណ្ដាល ម៉ា​រ៉ា​តុង​