​ព្រោះ​ប្រច័ណ្ឌ​យក​សាំង​ចាក់​ដុត​ប្រពន្ធ​បណ្តាល​ឱ្យស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ

183
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​ករណី​ហិង្សា​ចេតនា​ដោយមាន​ស្ថាន​ទម្ងន់ទោស​(​មរណភាព​នៃ​ជនរងគ្រោះ​)​ដែល​បង្កឡើង​ដោយ​បុរស​ជា​ប្តី​បាន​ប្រច័ណ្ឌ​ប្រពន្ធ​ដែល​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ផ្សេង​បាន​យក​សាំង​ចាក់​ដុត​ប្រពន្ធ​។​ខណៈពេលដែល​ជនរងគ្រោះ​កំពុង​ដេក​ក្នុង​អង្រឹង​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ទាំង​ជនរងគ្រោះ និង​ជនសង្ស័យ ។​
​ដោយមាន​ការសម្របសម្រួល​ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០២០​នៅ​ចំណុច​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បន្ទាយស្រី កម្លាំង​ជំនាញ​បានធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល​ជនសង្ស័យ​ដែលជា​ប្តី​របស់​ជនរងគ្រោះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ដោយ​ចេតនា​ដោយមាន​ស្ថាន​ទម្ងន់ទោស​។​

​សមត្ថកិច្ច​បាន​និយាយថា ជនសង្ស័យ​មានឈ្មោះ តាត គង់ ហៅ រើ​ន ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មុខរបរ យោធា នៃ​វរៈ​សេនា​តូច​ការពារ​អាកាស​កង​ពល​ធំ​អន្តរាគមន៍​លេខ​២​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្រះ​ខ្វាវ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​។​ប្រពន្ធ​ឈ្មោះ​ជា​សា​វី​អាយុ​៣៧​ឆ្នាំ​។​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តសៀមរាប តាម​នីតិវិធី ច្បាប់​៕S/