​ភរិយា​អភិបាលខេត្ត​កំពង់ឆ្នាំង​ឧបត្ថម្ភ​កង់​ថវិកា​និង​ស្បៀង​ដល់​គ្រួសារ​ក្រីក្រ​

522
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ដោយ​ក្តី​អាណិត​ស្រឡាញ់​និង​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​កាលពី​រសៀល​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៩​លោកស្រី​ឈឹម​ស្រីមុំ​ឈួ​រ​ច័ន្ទ​ឌឿ​ន​ភរិយា​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង។​រួម​ដំណើរ​ដោយ​លោកស្រី​ឡុ​ញ​ពិសា​អនុប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។ បាន​ចុះសួរសុខទុក្ខ​ក្រុមគ្រួសារ​លោក​សំ ឈុន​ហាក់ រស់នៅ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដែល​កំពុង​ជួប​ការលំបាក​ខ្វះខាត និង មាន​ជំងឺ​។​

​នៅក្នុង​ឱកាស​នោះ​លោកស្រី​ភរិយា​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង និង លោកស្រី​អនុប្រធាន​មន្ទីរ បាន​ឧបត្ថម្ភ​កង់​១​គ្រឿង អង្ករ​ចំនួន​២៥​គីឡូក្រាម មី​១​កេះ ត្រីខកំប៉ុង​១​យួរ​និង​ឃិត​១ ក្នុង​មាន​ក្រមារ​១ មុង​១ ភួយ​១ និង សា​រ៉ុង ព្រមទាំង​ថវិកា​មួយចំនួន​ផងដែរ​៕S/​