​ភូមិ​ចំនួន​២​ក្នុងស្រុក​គូលែន​បានទទួល​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​៧៦៤​ក្បាល​លើ​ចំនួន​៥៨៧​គ្រួសារ​

3919
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​កាល​ពី​រសៀល​ថ្ងៃ​១១​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចំនួន​២​ក្នុងស្រុក​គូលែន​។​ដែល​រួមមាន​ភូមិ​ស្របាល​ឃុំ​ភ្នំពេញ​និង​ភូមិ​ឈូក​ឃុំ​ភ្នំ​ត្បែង​ពីរ​។​ដោយមាន​ការចូលរួម​ពី​មន្ត្រី​,​កងកម្លាំង​ទាំង​៣​ប្រ​និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​។​

​លោក​ប្រាក់​សុវណ្ណ​បាន​ថ្លែងថា​ក្រោម​គោលនយោបាយ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​។​ជាពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​នីតិកាល​ទី​៦​នៃ​រដ្ឋ​សភាព​ផ្តោត​សំខាន់​លើ​ការបន្ត​ជំរុញ​ដំណើរ​ការកែ​ទម្រ​ង​ដីធ្លី​បង្កើន​ផែនការមេ​ប្លង់គោល​ពង្រឹងសមត្ថភាព​ការងារ​អនុវត្ត​នគរូបនីយកម្ម​។​សំដៅ​ធានា​ឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ការរៀបចំ​វិស័យ​ដីធ្លី​នៅ​ទូទាំងប្រទេស​។​

​លោក​បាន​បន្តថា​ថ្ងៃនេះ​យើង​សម្រេចបាន​នូវ​ប័ណ្ណកម្មសិទ្ធិ​ក្បាលដី​ស្របច្បាប់​ដែល​នឹង​ប្រគល់ជូន​ប្រជាពលរដ្ឋ​សរុប​៧៤៤​ក្បាលដី​ស្នើ​នឹង​៤១១,៧១​ហិកតា​ជូន​ពលរដ្ឋ​៥៨៧​គ្រួសារ​។​គិត​មកដល់​បច្ចុប្បន្ន​ខេត្តព្រះវិហារ​យើង​បាន​ចែក​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជូន​ដល់​ពលរដ្ឋ​ចំនួន​៥៨៧​គ្រួសារ​រស់នៅ​ភូមិ​ចំនួន​២​ក្នុងស្រុក​គូលែន​ដែល​រួមមាន​ភូមិ​ស្របាល​ឃុំ​ភ្នំពេញ​និង​ភូមិ​ឈូក​ឃុំ​ភ្នំ​ត្បែង​ពីរ​។​ក្នុងនោះ​៣៨២​ក្បាលដី ក្នុងភូមិ​ស្របាល​ឃុំ​ភ្នំពេញ និង​៣៦២​ក្បាលដី ក្នុងភូមិ​ឈូក ឃុំ​ភ្នំ​ត្បែង​ពីរ​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​

​សូម​រំលឹកថា​គិត​មកដល់​បច្ចុប្បន្ននេះ​ខេត្តព្រះវិហារ​បាន​ចែក​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ចំនួន​១៨.៥៥៨​គ្រួសារ​ស្មើនឹង​៣០.៩៦៦​ក្បាលដី​លើ​ផ្ទៃដី​សរុប​៦០.០៦១​ហិកតា​៕S/​