​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បណ្តាលឱ្យ​ខូចខាត​ផ្ទះ​ចំនួន​៧​ខ្នង​នៅ​ស្រុក​ក្រឡាញ់​

874
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​យ៉ាងហោចណាស់​ក៏មាន​ផ្ទះ​និង​តូប​របស់​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​នៅ​ឃុំ​សែន​សុខ​និង​ឃុំ​ស្នួល បាន​រលំ​និង​ប៉ើង​ដំបូល​ដោយសារតែ​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​។ តែ​មិន​បណ្តាលឱ្យមាន​មនុ​ស្សណា​ម្នាក់​បាន​រងរបួស​ឡើយ​។​ហេតុការណ៍​បានកើត​ឡើង​ស្ថិតនៅ​ភូមិ​ដំរី​ស្លាប់​ឃុំ​សែន​សុខ​និង​ភូមិ​ស្នួល​ឃុំ​ស្នួល​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១៩​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ ។​

សមត្ថកិច្ច​នគរបាល​ស្រុក​ក្រឡាញ់​បាន​និយាយថា​កាលពី​វេលា​ម៉ោង​១៩​យប់​ថ្ងៃទី​២៥​ខែមេសា​មាន​ភ្លៀង​ជាមួយ​ខ្យល់​កន្ត្រាក់​បានធ្វើឱ្យ​ដើមឈើ​បាក់​សង្កត់​ចំ​ផ្ទះ​ប្រជាពលរដ្ឋ​ប៉ើង​ដំបូលផ្ទះ​និង​រលំ​តូប​អ៊ុតសក់​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រឡាញ់​អស់​ចំនួន​៧​ខ្នង​។​​សមត្ថកិច្ច​បាន​បន្តថា ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​ការខូចខាត​គឺមាន ទី​១​ឈ្មោះ ងួន សាវ៉ាត ភេទ ប្រុស អាយុ​៥៨​ឆ្នាំ ។​ទី​២ ឈ្មោះ វ៉ៃ វែ​ន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ប៉ើង​ស័ង្កសី​ដំបូលផ្ទះ​,​ទី​៣​ឈ្មោះ ហាប់ ហឿង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ប៉ើង​ស័ង្កសី​ដំបូលផ្ទះ​,​ទី​៤ ឈ្មោះ ជុន ជឿន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ប៉ើង​ស័ង្កសី​ដំបូលផ្ទះ​,​។​

ទី​៥ ឈ្មោះ ខៀវ ញ៉ា​ត ភេទ ស្រី អាយុ ៣៧ ឆ្នាំ ប៉ើង​ស័ង្កសី​ដំបូលផ្ទះ​,​និង​ទី​៦ ឈ្មោះ សម សឿ​ម ភេទ ប្រុស អាយុ ៦៤​ឆ្នាំ ប៉ើង​ស័ង្កសី​ដំបូលផ្ទះ​។​អ្នក​ទាំងអស់​រស់នៅ​ភូមិ​ដំរី​ស្លាប់ ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​ចំណែក​ទី​៧​មានឈ្មោះ គឹម ភី​រ៉ា​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រលំ​តូប​អ៊ុតសក់ មាន​ទៅ​លំនៅ​ភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​៕S/

​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បណ្តាលឱ្យ​ខូចខាត​ផ្ទះ​ចំនួន​៧​ខ្នង​នៅ​ស្រុក​ក្រឡាញ់​