​មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្តសៀមរាប​បំភ្លឺ​តប​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ករណី​ពិន័យ​ប័ណ្ណបើកបរ​អ្នកលក់​ការ៉េម

110
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​បាន​ឆ្លើយបំភ្លឺ​តប​នឹង​ម្ចាស់​ហ្វេ​ស​ប៊ុ​កលើ​ករណី​ពិន័យ​ប័ណ្ណបើកបរ​អ្នកបើកបរ​ម៉ូតូ​លក់​ការ៉េម​។​

​លោក​វរសេនីយ៍ឯក​ជឹម​សុវណ្ណ​ប្រធានការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានបញ្ជាក់​ថា​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​(​ហ្វេ​ស​ប៊ុ​ក​)​ផ្លូវការ​របស់​ការិយាល័យ​ចរាចរណ៍​ខេត្តសៀមរាប​សូម​ជំរាបជូន​សាធារណៈ​និង​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​មេត្តា​ជ្រាប​។​


​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ចុះ​រឹតបន្តឹង​ច្បាប់​នៅវេលា​ម៉ោង​ប្រហែល​០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០២​ខែឧសភា​ឆ្នាំ​២០២០​ត្រង់ចំណុច​ខាងកើត​ផ្លូវ​ភូមិភាគ​៤​ពេល​ត្រួតពិនិត្យ​រឹតបន្តឹង​ច្បាប់​បានធ្វើ​ការឃាត់​រ៉ឺម៉ក​កា​រ៉ែ​ម​០១​គ្រឿង​ដែល​មិន​ប្រើប្រាស់​មួកសុវត្ថិភាព​ក្នុង​តំលៃ​៦០.០០០​រៀល​ដែលមាន​បង្កាន់ដៃ​ពិន័យ​អន្តរការណ៍​។​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​លេខ ០១៣៤៣១៥ និង​បង្កាន់ដៃ​បង់ប្រាក់​ពិន័យ​លេខ ០៧០-២-០២-០០០៣៣៤៣២​តាម​អនុក្រឹត្យ​លេខ ៣៩​មាត្រា ៦​ថ្មី ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ។

​លោក​បាន​បន្តថា​ប៉ុន្តែ​ម្ចាស់​ហ្វេ​ស​បុក​រូបនោះ​គាត់​មាន​ចេតនា​មូល​បង្កាច់បង្ខូច​ខុសពី​ការពិត​និង​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ថា​នគរបាល​ចរាចរ​ណ៍​ផ្លូវគោក​បាន​ពិន័យ​ប័ណ្ណបើកបរ​គាត់ នេះ​ជា​រឿង​មិន​ពិត ។ ក្នុងន័យនេះ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​សូម​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​បង្ហោះ​សូម​ធ្វើការ​បកស្រាយ​ឱ្យបាន​ច្បាស់ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ចាត់វិធានការ​តាមច្បាប់ ។​

​គួររំលឹកថា​ក្នុង​រយៈពេល​៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០២០​នៃ​ការអនុវត្តន៍​អនុក្រឹត្យ​ថ្មី​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​គ​របាល​ចរាចរ​ណ៍​ខេត្តសៀមរាប​ឃាត់​រថយន្ត​និង​ម៉ូតូ​បាន​ចំនួន​ជាង​៥​ពាន់​គ្រឿង​។​បាន​ផាកពិន័យ​ចំនួន​៥៩៥​គ្រឿង​ដែល​ភាគច្រើន​គឺ​ការ​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​ហើយ​លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​ជាពិសេស​ត្រូវ​ពាក់មួក​សុវត្ថិភាព​និង​ពាក់​ខ្សែ​ក្រ​វ៉ាត​ឱ្យបាន​ត្រឹមត្រូវ​ពេលធ្វើ​ដំណើរ​និង​ត្រូវគោរព​ទៅតាម​ភ្លើង​សញ្ញា​គំនូស​សញ្ញា​ចរាចរណ៍ ពេល​បត់​ឬ​ជែង ៕S/

​រូបភាព​:​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​ឆ្លើយបំភ្លឺ​តប​នឹង​ម្ចាស់​ហ្វេ​សបុ​កលើ​ករណី​ពិន័យ​ប័ណ្ណបើកបរ​អ្នកបើកបរ​ម៉ូតូ​លក់​កា​រ៉ែ​ម ៕​គូលែន​