​មន្ត្រី​ក​.​ប​.​ប​និង​មន្ត្រី​ពាណិជ្ជកម្ម​ចុះ​ពិនិត្យ​គុណភាព​និង​តម្លៃ​លក់​អាល់កុល​និង​ម៉ាស់​

125
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មន្ត្រី​ចម្រុះ​រួមមាន​មន្ត្រី​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​កប​ប​៖CCF),​សាខា​អតីត​កាំកុងត្រូល​និង​មន្ត្រី​មន្ទីរ​ព​ណិ​ជ្ជ​កម្ម​ខេត្ត​បាន​ចុះ​ពិនិត្យ​គុណភាព​និង​តម្លៃ​លក់​អាល់កុល​ហ្សែ​ល​លាងដៃ​សាប៊ូ​លាងដៃ​និង​ម៉ា​ស់មុខ​ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីត​១៩ ។​

លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តបន្ទាយមានជ័យ​។​លោក​ដុំ​វណ្ណឌី​អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​កាលពី​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​ថា​៖​មន្ត្រី​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​តម្លៃ​លក់​និង​ប្រភព​នូវ​ផលិតផល​នៅតាម​ឱសថស្ថាន​រង​៧​កន្លែង​និង​ស្តង់​២​កន្លែង​នៅ​ផ្សារ​ចម្ការ​គរ​និង​ដងផ្លូវ​នា​បរិវេណ​នា​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។​

​ជា​លទ្ធផល​គឺ​ស្ទើរ​ទាំងអស់​ផលិតផល​ទាំងនេះ មានគុណ​ភាពល្អ មានតម្លៃ​ធម្មតា សមស្រប មិន​លក់​កោរ​កេងប្រវ័ញ្ច​។​គឺ​ស្របតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​ក្រសួងពាណិជ្ជកម្ម​ក្រសួង​សុខាភិបាល​និង​ក្រសួង​ស្ថាប័ន​អាជ្ញាធរ​ជំនាញ​នានា​ណែនាំ​។​ទោះយ៉ាងណា​មន្ត្រី​បាន​រកឃើញ​នូវ​អាកុល​ក្លែងក្លាយ​លាយ​មេ​តា​ណុល​ឬ​អាកុល​ពុល​ប៉ៈ​ពាល់​សុខភាព​ហើយ​ដកហូត​បាន​ចំនួន​២៤​ដប​ទឹក​សុទ្ធ​ស្មើ​ចំណុះ​១២​លីត្រ​ដើម្បី​យកទៅ​បំផ្លាញចោល ។​

​មន្ត្រី​ជំនាញ​នឹង​ស្រាវជ្រាវ​រក​ទីតាំង​អ្នក​ផលិត​ផលិត​ដើម្បី​ចាត់វិធានការ​តាមច្បាប់​។​គឺ​អ្នកលក់​គ្រាន់តែ​បាន​យកមក​លក់​ដោយ​អ​ចេតនា​លើកដំបូង​ហើយ​អ្នកលក់​មិន​អាជីវកម្ម​នោះ​ក៏​សហការ​ល្អ​និង​សមត្ថកិច្ច​ដែរ​នៅពេល​ជំនាញ​ពិនិត្យឃើញថា​ក្លែងក្លាយ​នោះ​។​

លោក​សាន​វិជ្ជា​សា​រ៉ាវុធ​និង​មន្ត្រី​កប​ប​ក៏​ដូច​មន្ត្រី​ជំនាញ​ពាណិជ្ជកម្ម​បាន​ណែនាំ​បន្ថែម​ដល់​ម្ចាស់​និង​អ្នកលក់​ផលិតផល​អាល់កុល​ហ្ស៊ែ​ល​លាងដៃ​សាប៊ូ​លាងដៃ​ម៉ាស់​ត្រូវតែ​អនុវត្ត​ឱ្យបាន​តាម​ការកំណត់​។​ដាច់ខាត​មិនត្រូវ​កេងចំណេញ​ឬ​ធ្វើ​វិ​ទ្ធ​ង្ស​សេដ្ឋកិច្ច​ពី​សភាពការណ៍​រីក​រាលដាល់​នៃ​ជម្ងឺ​កូ​វីត​១៩​នោះឡើយ​។​បើ​បងប្អូន​ប្រជាពលរដ្ឋ​អាជីវករ​មាន​ចេតនា​ប្រព្រឹត្ត​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​និង​ច្បាប់​នោះ​នឹង​ប្រឈម​នឹង​ការ​ចា​តើ​វិធានការ​ផ្លូវច្បាប់ ៕S/

​រូបថត​៖​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន​កប​បលោក​ដុំ​វណ្ណឌី​អនុប្រធាន​ម​ន្ទិ​រ​ពាណិជ្ជកម្ម​ខេត្ត​និង​មន្ត្រី​ចុះ​ពិនិត្យ​គុណភាព តម្លៃ​លក់​និង​ប្រភព​អាល់កុល​និង​ម៉ាស់​ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីត​១៩ (​រូប​៖ ភ្នំ​ស្វាយ )​