​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ចុះ​ផ្សព្វផ្សាយ​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​

109
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មន្ត្រី​ការិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០២០​បាន​ចុះ​ប្រគល់​សម្ភារ​ធ្វើ​សួន​បង្ហាញ​ដល់​កសិករ​។​

ក្នុង​នោះបាន​ណែនាំ​ពី​ការរៀបចំ​ដី​ប្រព័ន្ធ​ស្រោចស្រព​,​ការបណ្តុះ​កូន​និង​តាមដាន​ប្រឹក្សា​បច្ចេកទេស​,​ដល់​កសិករ​ផ្សេងទៀត​។​ក្នុង​ក្រុមគាំទ្រ​ដោយ​គម្រោង​បន្លែ​ផ្លែឈើ​កម្ពុជា​ឈេ​ន​(CHAIN)​ស្ថិតនៅ​ភូមិ​ក្របៅ​ឃុំ​គូលែន​ត្បូង​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ទៀតថា​ស្រុក​រវៀង​ខេត្តព្រះវិហារ​ថ្ងៃ​១៨​ខែឧសភា​ឆ្នាំ​២០២០​មន្ត្រី​ការិយាល័យ​ក្សេ​ត​សាស្ត្រ​។

​ផលិតភាព​កសិកម្ម​បាន​ចុះ​ប្រឹក្សា​បច្ចេកទេស​ក្នុង​ការដាំ​បន្លែ​ដល់​សមាជិក​ក្រុម​និង​តាមដាន​វឌ្ឍនៈភាព​នៃ​ការធ្វើ​បង្ហាញ​ដំណាំ​សណ្ដែក​គួរ​ដែល​ស្ថិតនៅ​ភូមិ​ចំបក់​ផ្អែម​ឃុំ​រស្មី​ស្រុក​រវៀង​ខេត្តព្រះវិហារ​ដែល​គាំទ្រ​ដោយ​គម្រោង​បន្លែ​ន​ផ្លែឈើ​កម្ពុជា​ឈេ​ន​៕S/​