​មន្ត្រី​ផលិត​ម្ម​និង​បសុព្យាបាល​ខេត្ត​ចុះ​ប្រឹក្សា​បច្ចេកទេស​ជាមួយ​កសិករ​ចិញ្ចឹម​ទាយក​សាច់​

116
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​សកម្មភាព​មន្ត្រី​ការិយាល័យ​ផលិត​ម្ម​និង​បសុព្យាបាល​ខេត្តព្រះវិហារ​កាលពី​ថ្ងៃ​១៣​ខែឧសភា​ឆ្នាំ​២០២០​រួមជាមួយ​មន្ត្រី​ការិយាល័យ​និង​ប្រធាន​ការ​យា​ល័យ​កសិកម្ម​ស្រុក​គូលែន​បាន​ចុះ​ប្រឹក្សា​បច្ចេកទេស​ជាមួយ​កសិករ​ចិញ្ចឹម​ទាយក​សាច់​។​

​លោក​វេ​ង​ហុង​លីម​ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តព្រះវិហារ​បានបញ្ជាក់​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៤​ឧសភា​ឆ្នាំ​២០២០​ថា​ជា​មធ្យម​ទា​១​ក្បាល​បាន​តម្លៃ​ប្រមាណ​២០.០០០​រៀល​។​កសិករ​ចិញ្ចឹម​លក្ខណៈ​អាជីវកម្ម​រស់នៅ​ភូមិ​គូលែន​ត្បូង​ឃុំ​គូលែន​ត្បូង​ស្រុក​គូលែន​មាន​ទា​រហូតដល់​១.០០០​ក្បាល​។

​ដែល​ការចិញ្ចឹម​មាន​រយៈពេល​ពី​៦០​ទៅ​៧០​ថ្ងៃ​។​ទា​មួយ​ក្បាលៗ​មាន​ទម្ងន់​២​ទៅ​២​គីឡូ​កន្លះ​ដោយ​បច្ចុប្បន្ន​លក់បាន​តម្លៃ​៩.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​៕S/​