​មន្ត្រី​ពាណិជ្ជកម្ម​និង​មន្ត្រី​កប​ប​បន្ត​ចុះ​ផ្សព្វផ្សាយ​និង​ពិនិត្យ​ស្ថានីយ​ប្រង​ឥន្ធនៈ​លើ​តម្លៃ​ទីផ្សារ​

147
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មន្ត្រី​ពាណិជ្ជកម្ម​និង​មន្ត្រី​ក​.​ប​.​ប​បន្ត​ចុះ​ផ្សព្វផ្សាយ​និង​ពិនិត្យ​ស្ថានីយ៍​ប្រង​ឥន្ទ​នៈ​លើ​តម្លៃ​ទីផ្សារ​លក់​តាម​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​ដាក់ចេញ​ថ្មីៗ​។​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តបន្ទាយមានជ័យ​(​អតីត​កាំកុងត្រូល​ខេត្ត​)​។​

លោក​ប៊ុ​កឡាយ​ជី​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​កាលពី​រសៀល​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​ថា​៖​មន្ត្រី​ចុះ​ផ្សព្វផ្សាយ​ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​។​ស្របតាម​គោលនយោបាយ​ចេញ​ថ្មី​របស់​រាជរដ្ឋាភិបាល​។​ដើម្បីឱ្យ​ប្រេងឥន្ធនៈ​ដែល​លក់រាយ​ដល់​អ្នកប្រើប្រាស់​នៅតាម​ស្ថានីយ៍​ប្រេងឥន្ធនៈ​ត្រូវ​បត់បែន​ឱ្យទាន់​របត់​ឡើង​ចុះ​តាម​តម្លៃ​ទីផ្សា​អន្តរជាតិ​។​

​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​បាន​បន្តថា​៖​សេចក្តីណែនាំ​របស់​ក្រសួងពាណិជ្ជកម្ម​និង​អន្តរក្រសួង​គឺ​តម្លៃ​រូ​ប្រេង​ត្រូវ​កំណត់​លក់​០,២០​ដុល្លារ​ក្នុង​១​លីត្រ​សម្រាប់​ប្រេងសាំង​។​ត្រូវបាន​កំណត់​០,២៣​ដុល្លារ​ក្នុង​១​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​។​តម្លៃ​នេះ​ក៏ត្រូវ​សមស្រប​នឹង​អត្រា​ប្តូរប្រាក់​ដែល​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ផងដែរ​។​។​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​ដែល​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​អាច​លក់​ប្រកួតប្រជែង​ក្នុងតម្លៃ​មួយ​ទាប​ជាង​ថ្លៃ​ដែល​បាន​គណនា​ដោយ​រូបមន្ត​ខាងលើ​។​

​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​COVID19​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​គ្រប់​ស្ថានីយ៍​ប្រេង​ឥន្ទ​នះ​លក់រាយ​ប្រេងឥន្ធនៈ​ទាំងអស់​ត្រូវមាន​ប្រភេទ​ផ​លិ​ផល​ប្រេងសាំង​ធម្មតា​និង​ប្រភេទ​ផលិតផល​ប្រេងម៉ាស៊ូត​លក់​ក្នុងតម្លៃ​មិន​លើសពី​តម្លៃ​ដែល​បានកំណត់​ដូច​ប្រការ​៤​នៃ​ប្រកាស​អន្តរក្រសួង​៕S/

​រូបថត​៖​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន​សាខា​កប​ប​៖CCF)​ខេត្ត​លោក​ប៊ុ​កឡាយ​ជី​ប្រធាន​ម​ន្ទិ​រ​ពាណិជ្ជកម្ម​ខេត្ត​និង​មន្ត្រី​ចុះ​ផ្សព្វផ្សាយ ពិនិត្យ​ថ្លៃ​លក់រាយ​ប្រេង​ផ​ន្ទ​នៈ​នៅ​ក្រុង​សិរីសោភ័ណ (​រូប​៖ ភ្នំ​ស្វាយ )​