​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​បន្ត​សួរសុខទុក្ខ​និង​គាំពារ​មន្ត្រី​សុខាភិបាល​និង​គ្រូពេទ្យ​

108
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​បន្ត​សួរសុខទុក្ខ​និង​គាំពារ​មន្ត្រី​សុខាភិបាល​និង​គ្រូពេទ្យ​ដែល​បាន​នឹង​កំពុង​ប្រចាំការ​គ្រប់​គោលដៅ​ដើម្បី​ទ្រោល​សភាពការណ៍​ប្រយុទ្ធ​ប្រឆាំងនឹង​ជ​ងឺ​កូ​វីត​១៩ ក៏ដូចជា​បន្ត​អនុវត្ត​ការងារ​ស្នូល​ប្រចាំថ្ងៃ​របស់ខ្លួន ។​

​លោក​អ៊ុ​រាត្រី​អភិបាល​ខេ​តក​បន្ទាយមានជ័យ​និង​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត អភិបាលស្រុក​ក្រុង​នានា​ថ្ងៃទី​៨​មេសា​២០២០​។​បន្តបន្ទាប់​បាន​ទៅ​សួរ​សុខទ​ក្ខ​ថ្នាក់ដឹកនាំ និង​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រុង​និង​មណ្ឌល​សុខភាព​ឃុំ​សង្កាត់​ទូទាំង​ខេត្ត​។​ក៏បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​មន្ទីរពេទ្យ ,​មណ្ឌល​សុខភាព​តាម​ជាក់ស្តែង នៃ​ទំហំ​តម្រូវ ។

​លោក​អភិបាលខេត្ត​និង​មន្ត្រី​ក៏បាន​ចូលទៅ​ពិនិត្យ​ទីតាំង​ថ្មី​មួយចំនួន​មាន​សាលារៀន​,​ទីលាន​ដែល​បាន​បម្រុង​ត្រៀម​ទុក​ទទួល​ពិនិត្យ​ធ្វើតេស្ត​សុខភាព​ពិសេស​លើ​មេរោគ​កូ​វីដ​១៩​លើ​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​បរទេស​និង​ពលរដ្ឋ​ខ្មែរ​ដែល​សង្ស័យ​ឆ្លង​មេរោគ​រលាក​ផ្លូវដង្ហើម​ថ្មី​៕S/

​រូបថត​៖​លោក​អ៊ុ​រាត្រី​ដឹកនាំ​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​បន្ត​សួរសុខទុក្ខ​និង​គាំពារ​មន្ត្រី​សុខាភិបាល​និង​គ្រូពេទ្យ​តាម​ម​ន្ទិ​រ​ពេទ្យ មណ្ឌល​សុខភាព​នានា​នៅ​ខេត្តបន្ទាយមានជ័យ (​រូប​៖ ប​.​ជ័យ​)​