​មាន​អ្នករត់​ការបិទ​រឿង​ទីតាំង​កាត់ត​តម្លើងរថយន្ត​របស់​ឧកញ៉ា​ល្បីឈ្មោះ​ម្នាក់​

1524
ចែករម្លែក
  • 607
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំ​ពេញៈកម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ហោ លី​ណា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​កាត់ត​តម្លើងរថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស និង​គ្មាន​ច្បាប់ នៅ​ចំណុច​យាន្ត​ដ្ឋា​ន​គ្មាន​លេខ ផ្លូវ​598 ស​/​ក​ទួល សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨​។​

​មន្ត្រី​បាន​បង្ហើប​ឱ្យដឹងថា ទីតាំង​កាត់ត​តម្លើងរថយន្ត​ខុស​បទដ្ឋាន​បច្ចេកទេស និង​គ្មាន​ច្បាប់ គឺជា​របស់​ឧកញ៉ា​ល្បីឈ្មោះ​ម្នាក់ ដែលមាន​ការ​បែក​ចែក​ឲ្យ​កូនចៅ ឬ​សាច់ញាតិ ដាក់លក់​ស្ទើរ​គ្រប់​ទីកន្លែង​។ ហើយ​ករណីនេះ មាន​អ្នករត់​ការសម្របសម្រួល​ចង់​បិទ​សំណុំរឿង ដោយ​មិនអោយ​រឿយ​វែងឆ្ងាយ​។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នោះ​សមត្ថកិច្ច​ចម្រុះ​បានធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ជាក់ស្តែង​រកឃើញ​រថយន្ត​ចំនួន​១០​គ្រឿង​។​ក្នុងនោះ​រថយន្ត​បាន​តម្លើង​រួច​ចំនួន ៥​គ្រឿង​(​ម៉ាក lexus៣​គ្រឿង​, camry hybrigde ១​គ្រឿង និង highlander១​គ្រឿង​) និង​ចំនួន​៥​គ្រឿង​ទៀត​កំពុង​តម្លើង​ពុំទាន់​រួច (​ម៉ាក​lexus ២​គ្រឿង ,camry hybrigde១​គ្រឿង និង​pruis២​គ្រឿង​)

ចំពោះ​វត្ថុតាង​ទាំង អស់​ខាងលើ​លោក​ព្រះរាជអាជ្ញារង​បាន សម្រេច​ឲ្យ​បិទ​ផ្លុំ​បេ​សៀ​ល​រក្សា​ដាក់​ទុក​ក្នុង​យាន្ដ​ដ្ឋា​ន​ខាងលើ​ចំនួន​៥​គ្រឿង​(​ដែល តម្លើង​ពុំទាន់​រួច​) និង​ចំនួន​៥​គ្រឿង​ដែល​បាន​តម្លើង​រួច បាន​ដកហូត​យកមក​រក្សាទុក​នៅ​នាយកដ្ឋាន និង​បាន​នាំ​មេការ ឈ្មោះ ឃឹ​ន បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មក​នាយកដ្ឋាន ដើម្បី​បន្ត​នីតិវិធី ៕S/

​មាន​អ្នករត់​ការបិទ​រឿង​ទីតាំង​កាត់ត​តម្លើងរថយន្ត​របស់​ឧកញ៉ា​ល្បីឈ្មោះ​ម្នាក់​