​មេខ្យល់​ម្នាក់​របួស​និង​ពលករ​ខ្មែរ​៤​នាក់​ដែល​ឆ្លងដែន​ត្រូវ​ទាហាន​ថៃ​បាញ់​បង្អើល​

110
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មេខ្យល់​ម្នាក់​ដែល​រងរបួស​និង​ពលករ​ខ្មែរ​៤​នាក់​ដែល​ឆ្លងដែន​ខុសច្បាប់​តាម​ច្រករបៀង​ម្តុំ​ដើម​ស្រល់​ត្រូវ​ទាហាន​ថៃ​បាញ់​បង្អើល​ហើយ​រត់​ទាក់​លួស​បង្ក​ឱ្យ​មុត​របួស​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០២០​ត្រូវ​នគរបាល​ទទួល​មក​សួរចម្លើយ​។​

ទីតាំង​នោះ​ស្ថិតនៅ​ខាងជើង​កាស៊ីណូ​ផ្កាយ​៥​ភូមិ​ក្បាលស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែ​ខេត្តបន្ទាយមានជ័យ​ក្នុងភូមិ​សាស្ត្រ​ឈរជើង​ទទួលខុសត្រូវ​របស់​ន​គ​របាល​ប៉ុស្តិ៍​ព្រំដែន​បឹង​សាគូ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​៩១១​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អ៊ុ​សុផល​ស្នងការរង​ទទួល​ការងារ​ព្រំដែន​គោក​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​បានដឹងថា​៖​កាលពី​ព្រឹក​ទី​១៩​ឧសភា​២០២០​មាន​ករណី​នាំ​មនុស្ស​ចេញ​ឆ្លងដែន​ដោយ​ខុសច្បាប់​(​មេខ្យល់​)​ចេញ​តាម​ច្រករបៀង​ចំណុចដើម​ស្រល​។​

នៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​មាន​ជនសង្ស័យ​ឈ្មោះ​ផាត់​ភ័ន្ត​អាយុ​៣១​ឆ្នាំ​ភេទ​ប្រុស​ជា​អ្នក​នាំ​ហើយ​ស្នាក់នៅ​មណ្ឌល​៨​ភូមិ​ប្រជា​ធម្ម​កើត​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ​កម្មករ ។​

​លោក​បាន​បន្តថា​៖​ឈ្មោះ​នេះ​បានធ្វើ​សកម្មភាព​នាំ​មនុស្ស​ឆ្លងដែន​(​ក្នុង​ម្មាក់​យក​ថ្លៃ​ផ្លូវ​២.៥០០​នាក់ ) មាន :១​ឈ្មោះ​អ៊ូ សុខ​អៀង​រិត​អាយុ​៣៧ ឆ្នាំ​ភេទ​ប្រុស រស់នៅ​ភូមិ​ក្បាលស្ពាន​១ ខេត្តបន្ទាយមានជ័យ មុខរបរ លក់ដូរ​នៅ​ផ្សារ​រោង​ក្លឿ ។​២ ឈ្មោះ​ហឿ គឹមហុង អាយុ​៤៣​ឆ្នាំ​ភេទ​ស្រី​នៅ​ភូមិ​ក្បាលស្ពាន​១ ខេត្តបន្ទាយមានជ័យ​មុខរបរ​លក់ដូរ​នៅ​ផ្សារ​រោង​ក្លឿ​។​៣​ឈ្មោះ​ហឿ​គឹម​ហាវ​អាយុ​៤០​ឆ្នាំ​ភេទ​ស្រី​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ​លក់ដូរ នៅ​ផ្សារ​ថៃ​។​

​សូម​រំលឹកថា​អ្នក​ទាំង​៥​នាក់​ពេល​ឆ្លងដែន​ចូលទៅ​ត្រូវ​ទាហាន​កងអនុសេនាធំ​១២០១​ឈុតខ្មៅ​ថៃ​ចាប់បាន​និង​បញ្ជូន​មកវិញ​ថ្ងៃទី​២០​ឧសភា​២០២០​តាម​ច្រករបៀង​ព្រៃ​គុប ភូមិ​ព្រៃ​គុប​សង្កាត់​/​ក្រុង​ប៉ោយប៉ែត ត្រូវ​កម្លាំង នគរបាល​ការពារ​ព្រំដែន​គោក​នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១​ទទួល និង​បាន​ប្រគល់ឱ្យ​ប៉ុស្តិ៍​នៅវេលា​ម៉ោង​៩​និង​៤០​នាទី​ថ្ងៃ​ដដែល​។​ប៉ុស្តិ៍​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕S/

​រូបថត​៖​មេខ្យល់​ម្នាក់​របួស​និង​ពលករ​ខ្មែរ​៤​នាក់​ដែល​ឆ្លងដែន​នៅ​វរៈ​៩១១​ហើយ​ត្រូវ​ទាហាន​ថៃ​បាញ់​បង្អើល​៖ នគរបាល​ទទួល​សួរចម្លើយ (​រូប ៖ ប​.​ជ័យ )​