​មេបញ្ជាការ​កងពលតូច​ចុះសួរសុខទុក្ខ​កងកម្លាំង​កំពុង​ឈរជើង​តាម​ព្រំដែន​កម្ពុជា​-​ថៃ​

134
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លី ស៊ុន​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​កងកម្លាំង​កំពុង​ឈរជើង​តាម​ព្រំដែន​កម្ពុជា​-​ថៃ​។​ក្នុងនោះ​ដោយ​ភ្ជាប់​ជាមួយ​នូវ​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​សម្រាប់​ចែកជូន​ដល់​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​។​

​បន្ថែម​ទៅលើ​គោល​របប​ការហូបចុក​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ដែល​កំពុង​បំពេញ​តួនាទី​ភារកិច្ច​ឈរជើង​ការពារ​តាម​ខ្សែត្រៀម​ជួរមុខ​កម្ពុជា​-​ថៃ​។​នៅ​ទីបញ្ជាការ​ស្រាល​ប្រាំ​មករា​នៃ​ទិស​ទី​១​ប្រាសាទព្រះវិហារ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លី​ស៊ុន​បាន​ថ្លែង​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្តន៍​ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​ទូទាំង​អង្គភាព​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លី​ស៊ុន​ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​បន្ថែម​ចំពោះ​ទឹកចិត្ត​របស់​នាយ​និង​ពលទាហាន​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​ក្នុង​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨​ក៏ដូចជា​នៅតាម​បណ្តា​វរ​សេនា​តូច​ទាំង​៥​ចំណុះ។

​បាន​បរិច្ចាគ​ថវិកា​ខ្លួន​ផ្ទាល់​ចូលរួមចំណែក​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​មេរោគ​ដ៏​កាច​សាហាវ​កូ​វីដ​១៩​។​ដែល​បាននិងកំពុង​ឆ្លង​រីក​រាលដាល​ជាស​កល​លើ​ពិភពលោក​។​ដោយ​ក្នុងនោះ​ប្រទេស​កម្ពុជា​យើង​ក៏មាន​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​កូ​វីដ​នេះ​ផងដែរ ៕S/​