​មេបញ្ជាការ​ទ័ព​ព្រះវិហារ​នាំយក​ថវិកា​ផ្តល់ជូន​គ្រួសារ​និវត្តជន​

145
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០២០​បាន​ដឹកនាំ​មន្ត្រី​ក្នុង​មូលដ្ឋាន​។​ក្រុមការងារ​បាន​ចុះ​ប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ចំនួន​៤.០០០.០០០​រៀល​ជូន​គ្រួសារ​សព​។​

គ្រួសារ​នេះ​ជា​សមាជិក​ស​.​អ​.​ក​ខេត្តព្រះវិហារ​ឈ្មោះ​ឌី​នាង​ភេទ​ប្រុស​អាយុ​៧០​ឆ្នាំ​ជា​និវត្តជន​បានទទួល​មរណៈភាព​កាលពី​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២០​នៅ​ភូមិ​ទំនប់​សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។​បន្ទាប់មក​លោក​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​បន្ត​ដឹកនាំ​ក្រុមការងារ​ចុះសួរសុខទុក្ខ​អតីតយុទ្ធជន​២​រូប​ទៀត​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​។​

​អតីតយុទ្ធជន​ទាំងពីរ​រូបនោះ​រួមមាន​៖១.​លោក​លុ​ញ​សំណាង​ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​ជា​និវត្តជន​រស់នៅ​ភូមិ​ទំនប់​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​ទទួលបាន​ថវិកា​២០០.០០០​រៀល​។​ក្នុងនោះ​មាន​ទឹកស៊ីអ៊ីវ​,​ទឹកដោះគោ​,​ទឹកក្រូច​,​មី​,​។​២.​លោក​សេង​ប៉ុន​ភេទ​ប្រុស​អាយុ​៦៥​ជា​និវត្តជន​រស់នៅ​ភូមិ​សំរោង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ទទួលបាន​ថវិកា​២០០.០០០​រៀល​។​មានទឹក​សុទ្ធ​,​ទឹកដោះគោឆៅ​,​ទឹកក្រូច​៕S/​