​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាលឱ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​នៅ​ស្រុក​ឧដុង្គ​

82
ចែករម្លែក

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥១​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦.១៧​ត្រង់ចំណុច​ភូមិ​បាត់ដឹង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ សេរី​០២០ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ កណ្តាល​1AI. 0354 បើកបរ​ដោយ​ឈ្មោះ ឆុន ផាន់​ណា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ (​របួសធ្ងន់​)​រស់នៅ​ភូមិ​ព្រៃ​សុ​ព័រ​ឃុំ​ទំនប់​ធំ​ស្រុក​ពញា​ឭ​ខេត្តកណ្តាល​។​

​លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​បើក​វ៉ា​ជែង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១០០​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ អ្នកបើកបរ​ឈ្មោះ តឹ​ម សុខ​សុផល ភេទ ប្រុស អាយុ​៣៦​ឆ្នាំ (​របួសធ្ងន់​)​​ទាក់​ដៃចង្កូត​គ្នា​បណ្តាលឱ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល​បោក​ទៅលើ​ផ្លូវថ្នល់​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ទាំង​២​រងរបួស​ធ្ងន់​៕S/​