​ម៉ូតូ​ម៉ូត​ថ្មី GPX POPz 125cc ស៊េរី​ឆ្នាំ​២០២០​បានមក​ដល់ទី​ផ្សា​រក​ម្ពុ​ជា​

554
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ​នៅក្នុង​ចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​ក្នុង​ពិភពលោក​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។​វិស័យ​នី​ហរ​ណ​អា​ហរ​ណ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។​

​ក្នុង​វិស័យ​នាំចេញ​នាំចូល​នៅ​កម្ពុ​ជាការ​នាំចូល​ម៉ូតូ​ពី​ក្រៅប្រទេស​ក៏​កំពុង​រីកលូតលាស់​ផងដែរ​ស្របពេល​តម្រូវការ​ម៉ូតូ​នៅ​កម្ពុជា​កើនឡើង​ខណៈ​កំណើនប្រជាជន​និង​ជីវភាព​ប្រជាជន​ថ្នាក់កណ្តាល​មានការ​កើនឡើង​។​ដើម្បី​បំពេញតម្រូវការ​នៃ​ការកើនឡើង​នៃ​ការ​ប្រ​ប្រាស់​ម៉ូតូ​នេះ ក្រុមហ៊ុន​ម៉ូតូ GPX កម្ពុជា បាន​នាំចូល​ម៉ូតូ​ម៉ាក​ថ្មី​ទំនើប​GPXPOPz125cc​ស៊េរី​ឆ្នាំ​២០២០​មក​ទីផ្សារ​កម្ពុជា​ដោយ​រំពឹងថា​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន ជាពិសេស​ពី​សំណាក់​យុវវ័យ​។​កាលពីពេល​ថ្មីៗ​នេះ​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ ម៉ូ​ឌែ​ល​ម៉ូតូ​ថ្មី​នេះ បាន​ត្រូវ​សម្ពោធ​បើក​លក់​ជា​ផ្លូវការ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​លោក​អា​ពី​ឆាត​ណាក់​នូ​វ៉ា​ទី​ម​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ម៉ូតូ​GPX​ប្រចាំ​ប្រទេស​ថៃ​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖GPXPOPz125cc​ជា​ម៉ូ​ឌែ​ល​ម៉ូតូ​ប្រភេទ​គ្រួសារ​ដំបូង​បំផុត​របស់​ក្រុមហ៊ុន​ម៉ូតូ GPX ។​នេះ​ជា​ជំហាន​ដ៏​ធំ​បំផុត​មួយ​របស់​GPX​ក្នុងការ​ជ្រៀតចូល​ក្នុង​ទីផ្សារ​ម៉ូតូ​ប្រើប្រាស់​សម្រាប់​គ្រួសារ​ដោយសារតែ​តាំងពីដើម​មក​ទីផ្សារ​សំខាន់​របស់​ក្រុមហ៊ុន​ម៉ូតូ​យើង​ផ្ដោត​តែ​លើ​ម៉ូតូ​ប្រភេទ​ស្ព​ត​។

​ដូច្នេះ​ការមកដល់​នៅ​ម៉ូ​ឌែ​ល​ថ្មី​POPz125cc​នេះ​ផ្ដោតទៅលើ​យុវវ័យ​ជំនាន់​ថ្មី​ដែល​ចាប់អារម្មណ៍​ទៅលើ​ពណ៌​ចម្រុះ​បែប​ស៊ី​វិ​ល័យ ទាន់សម័យ ឆើតឆាយ​។ ម៉ូ​ឌែ​ល POPz 125cc មាន ៥ ពណ៌​គឺ ពណ៌​ក្រហម ពណ៌​ស​, ជា​ស្តាយ​បែប Luxury Style និង ពណ៌​ទឹកក្រូច​, ពណ៌​ផ្កាឈូក​, ពណ៌​ផ្ទៃមេឃ​, ជា​ស្តាយ​បែប Fashion Style, ហើយ​លក់​ចេញ​ក្នុងតម្លៃ ១៥៨០​ដុល្លារ​។​

​លោក​បាន​បញ្ជាក់ថា​៖​បច្ចុប្បន្ននេះ​ម៉ាក​ម៉ូតូ​GPX​ជាប់​លំដាប់ថ្នាក់​លេខ​១​ជា​ផលិតផល​ថៃ​ក្នុងស្រុក​ដែលមាន​តំណាង​ចែកចាយ​ច្រើនជាង​៣០០​សាខា​ក្នុងប្រទេស​ថៃ​និង​៧​ប្រទេស​ជា​ដៃគូ​សហការ​មានដូចជា​ប្រទេស​កម្ពុជា​យើង​,​វៀតណាម​,​នេ​ប៉ាល់​,​បង់​ក្លា​ដែ​ស​,​ម៉ាឡេស៊ី​,​ហុងកុង​និង​ប្រទេស​ជប៉ុន​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​យុវវ័យ​គួរឱ្យកត់សំគាល់​។​

​លោក​ហ្គា​រី​អ៊ឹង​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​មេត្រូ​ផូ​លី​ធិ​ន​អ៊ី​ន​ធើ​ណា​ស្យូ​ណា​ល់​ប្រ៊ែ​ន​បាន​មានប្រសាសន៍ថា​លោក​រំពឹងថា​ម៉ូតូ​ទំនើប​រចនា​ស្អាត​និង​មានគុណ​ភាពល្អ​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ជាពិសេស​ពី​យុវវ័យ​។​

លោក​បាន​បន្តថា​៖​គ្រប់​ម៉ូ​ឌែ​ល​ម៉ូតូ​របស់​GPX​គឺ​រចនា​រូបរាង​ដ៏​ប្រណីត​ឡូយ​ឥតខ្ចោះ​ស​ក្កិ​សម​បំផុត​ដែល​ប្រាកដជា​នាំ​លោកអ្នក​មកជា​មួយ​អារម្មណ៍​ថ្មី​ប្លែក​ប្រសិនបើ​អ្នក​កំពុងតែ​ចង់​ផ្លាស់ប្តូរ​របត់​ជីវិត​ថ្មី និង ទាន់សម័យ​។​ពិធី​សម្ពោធន៍​នេះ​មានការ​សហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ប្រេងម៉ាស៊ីន Motul, ក្រុមហ៊ុន​សំបក​កង់ Pirelli, និង​ក្រុមហ៊ុន​ភេសជ្ជៈ Pokka៕S/