​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩

139
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០២០​លោក​យុង​គឹម​ហ៊ាន​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត​,​រួម​និង​ក្រុម​ប្រតិបត្តិ​សាខា​,​សាខា​កាកបាទក្រហម​ក្រុង​,​អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​កម្ពុជា​,​។​ក្រុម​ស​.​ស​.​យ​.​ក​.​ក្រុង​,​អាជ្ញាធរ​ក្រុង​កងកម្លាំង​ទាំង​៣​របស់​ក្រុង​សរុប​ចំនួន​៤៥​នាក់​។​ក្រុមការងារ​បាន​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ភូមិ​ដំណាក់​និង​ភូមិ​កំពង់ចម្លង​សង្កាត់​កំពង់​ប្រណាក ក្រុង​/​ខេត្តព្រះវិហារ ។

​សាខា​ខេត្ត​បាន​ចែក សាប៊ូ Protect ដល់ ដៃ ប្រជា ពលរដ្ឋ ចំនួន ៨០​ដុំ និង​បិទ Poster ស្តី ពី វិធី កាត់ បន្ថយ ហានិភ័យ ពី ការឆ្លង ជំងឺ កូ​វីដ ១៩ ដល់​ជញ្ជាំង ផ្ទះ ប្រជាពលរដ្ឋ និង​តូប​លក់​ឥ​វ៉ាន់ ចំនួន​១០០​សន្លឹក​។​ដែល​សាខា​បានទទួល​បាន​ពី​កាកបាទក្រហមកម្ពុជា​និង​បាន​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​បាន ៣១៧​គ្រួសារ ។​

មាន​អត្ថន័យ អប់រំ​ដូចខាងក្រោម​៖ ១-​លាង ដៃ​ឱ្យបាន ញឹកញាប់ ជា មួយ សាប៊ូ និង​ទឹកស្អាត​ឬ​ទឹក អាល់ កុល​លាង ដៃ ឬ​អាល់កុល ហ្សែ​ល ។​២-​ខ្ទប់ មាត់ និង ច្រមុះ នៅពេល​ក្អក​ឬ​កណ្តាស់​ដោយ ប្រើ​កែង ដៃ ឬ ក្រដាស អនាម័យ រួច បោះ ចោល ក្នុង ធុង សំរាម​ឱ្យបាន ត្រឹមត្រូវ ៣-​ជៀសវាង ប៉ះ ពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែលមាន​គ្រុនក្តៅ​ក្អក​ឬ​ផ្តាស​សាយ​។​៤​ជៀសវាង​ប៉ះពាល់​ភ្នែក​ច្រមុះ​ឬ​មាត់​៥-​បរិភោគ អាហារ ដែល ចម្អិន បាន ឆ្អិន ល្អ ៦-​ស្វាគមន៍ ដោយ សំពះ ជំនួស ការ​ចាប់ដៃ​៕S/​