​រកឃើញ​រថយន្ត​តូចធំ​១៧១​គ្រឿង​មាន​ភាពមិនប្រក្រតី​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​ក្រុង​សីហនុ​

368
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​លោក​ម៉ាង​ស៊ី​ណេ​ត​អភិបាលរង​ខេត្ត​ព្រះសីហនុ​ក្នុងនាម​រដ្ឋបាលខេត្ត​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​និង​មន្ត្រីរដ្ឋបាល​ខេត្ត​ចុះ​ត្រួតពិនិត្យ​សន្តិសុខ​សណ្តាប់ធ្នាប់​តាមផ្លូវ​សាធារណៈ​ក្នុង​ក្រុងព្រះសីហនុ​។​ចាប់ពី​ម៉ោង​១១​យប់​រហូតដល់​ម៉ោង​២​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃ​២៩​សីហា​២០១៩​ដោយបាន​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ចំនួន​១៧១​គ្រឿង​មាន​ភាពមិនប្រក្រតី​។​

​សមត្ថកិច្ច​ឃាត់​រថយន្ត​មួយចំនួន​ដែល​អាជ្ញាធ​រកឃើញថា​មិន​ត្រឹមត្រូវ​តាមច្បាប់​និង​មាន​បទល្មើស​រួមមាន​-​ឃាត់​រថយន្ត​តូច​២​គ្រឿង​មនុស្ស​៥​នាក់​ជា​ជនជាតិ​ចិន​ប​ញ្ជួ​ន​ទៅ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្ត​។​ឃាត់​រថយន្ត​តូច​ចំនួន​១៥​គ្រឿង​(​គ្មាន​ប​ណ្ណ័​បើកបរ​)​បញ្ជូន​យកទៅ​រក្សាទុក​នៅ​កា​រិ​យា​ល​យ័​ចរាច​ណ៌​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​-​បក​កញ្ចក់​រថយន្ត​បិត​ស្កុ​ត​ខ្មៅ​ចំនួន​៧​គ្រឿង​៕S/​