​រដ្ឋបាល​ស្រុក ដាក់​សម្ពាធ​អោយ​អនុ​ភូមិ និង​មនុស្ស​ដែល​ខ្លួន​បំផុស ទៅ​រុះរើ​បង្គោល ចាប់ដី​អនាធិបតេយ្យ​

103
ចែករម្លែក

ដោយ ៖ ប​.​ជ័យ​/
​បន្ទាយមានជ័យ​៖
ករណី​ចាប់ដី​បែប​អនាធិបតេយ្យ លើដី​សហគមន៍ នៅ​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ កន្លងមកនេះ រដ្ឋបាល​ស្រុក បានដាក់​សម្ពាធ អោយ​អនុ​ភូមិ និង​ដែលជា​អតីត​សមាជិក សហគមន៍ និង​មនុស្ស​ដែល​ខ្លួន​បំផុស ត្រូវ​ទៅ​រុះរើ​បង្គោល ដែល​ដាំ​ចាប់ដី​នោះ​។​

​លោក អែម សុខា អភិបាលស្រុក​ម៉ាឡៃ បាន​ប្រាប់​កាសែត រស្មី​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ ថា​៖ ថ្ងៃនេះ ឈ្មោះ រុន សារ៉ាត់ អនុប្រធាន​ភូមិ​អូរ​អំពិល និង​ជា​អតីត​សមាជិក​សហគមន៍ បាន​ព្រម​ចូលប្រជុំ ជាមួយ​អាជ្ញាធរ​ស្រុក និង​ឃុំ ហើយ​សន្យាថា លោក និង​ពលរដ្ឋ (​មនុស្ស​) ដែល​ខ្លួន​បំផុស​លើកគ្នា រាប់រយ​នាក់ ត្រូវតែទៅ​ដក​បង្គោល ចេញពី​ដី “​សហគមន៍​អភិវឌ្ឍន៍​ជាយដែន ” នោះ ពោលគឺ​បើ​មិន​អនុវត្ត​ទេ អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​អនុវត្ត​វិធានការ​ច្បាប់ ហើយ​អោយកម្លាំង ទៅ​ដក រុះរើ​បង្គោល ឬ​សំណង់​ទាំងពួង ទាំង​ការយកទៅ​រក្សាទុក នៅ​កន្លែង​សមត្ថកិច្ច ឬក៏​បំផ្លាញចោល ដោយ​គ្មាន​ការតវ៉ា ។​

​សូម​រំលឹកថា កាលពី​ព្រឹក ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ លោក រុន សារ៉ាត់ បាន​បំផុស​ប្រជាពលរដ្ឋ ក្នុង​និង​ក្រៅ​ភូមិ រាប់សិប រាប់រយ​នាក់ ទៅ​វាស់វែង បែងចែក​គ្នា ដូច​ចែក​នំ នូវ​ដី​របស់​សហគមន៍​អភិវឌ្ឍន៍​ជាយដែន ស្ថិតនៅ​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ពួកគេ​ធ្វើ​ដោយ​ចិត្ត​ឯង ដូច្នេះ​ដោយ​ពន្យល់ថា ៖ ” ដី​សហគមន៍​អភិវឌ្ឍន៍​ជាយដែន គឺ​ពលរដ្ឋ​របស់​ផង​ខ្លួន ។ ហេតុនេះ ពួកខ្លួន​វាស់វែង​ផ្ទៃក្នុង ចែកគ្នា​តែម្តងទៅ មិនបាច់​មាន អាជ្ញា​ធរមាន​សមត្ថកិច្ច ចូលរួម​បែងចែក ក៏បាន ព្រោះ​នាំ​តែ​អន្ទង់​វែង​ឆ្នាំង​វែង …” ។ នោះ​មកពី​កន្លងមក ពួកគាត់ ធ្លាប់បាន​ស្នើសុំ ជា​លាយលក្ខណ៍អក្ស តាមរយៈ​មេភូមិ ចំនួន ២ រូប (២​ភូមិ ៖ អូរ​អំពិល និង ទួលប្រាសាទ ) ប៉ុន្តែ​មិនបាន​សម្រេច​ផល ។ ដូច្នេះហើយ ទើប​ពួកគាត់ នាំគ្នា​ទៅធ្វើ​ការ​វាស់​ចែក​គ្នាឯង ត្រង់ៗ​តែម្តង ។​

​លោក ពេជ្រ ដា​រី ប្រធាន​សហគមន៍​អភិវឌ្ឍន៍​ជាយដែន បានឱ្យដឹងថា​៖ សហគមន៍​អភិវឌ្ឍន៍​ជាយដែន​នេះ បាន​បង្កើតឡើង ក្នុង​ឆ្នាំ​២០០៣ និង​ត្រូវ​មន្ទីរ​អភិវឌ្ឍន៍​ខេត្ត ទទួលស្គាល់ ក្នុង​ឆ្នាំ​២០០៤ ។ ដល់​ឆ្នាំ​២០០៥ ក៏ត្រូវ​បានទទួល​ស្គាល់ ពី​អាជ្ញាធរខេត្ត ឬ​មាន​រចនាសម្ព័ន្ធ​របស់ អង្គការ​សហព័ន្ធ​អភិវឌ្ឍន៍ សហគមន៍​តំបន់​ពាយ័ព្យ (​ក្នុងចំណោម​ក សហគមន៍​ចំនួន​១២) ដោយបាន​ចុះបញ្ជី​ជា​ផ្លូវការ ដោយ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០០៨ ពោលគឺ​ដី​សហគមន៍ ជា​ដី​រដ្ឋ ដែល​អាចបែងចែក អោយ​ពលរដ្ឋ​ជា​សមាជិក ទទួល​ទៅ​អាស្រ័យ​ផល ដូច​កន្លងមក មកទល់​ប​ច្ច​ប្បន្ន មិនមែន​បែងចែក​គ្នា យក​ជា​កម្មសិទ្ធិ ហើយ​មាន​មហិច្ឆតា ចង់​យកទៅ​លក់ដូរ​បា​ន​ទេ ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២១ ខែឧសភា បាន​ផ្ទុះ​ករណី​អនុ​ប្រធានភូមិ និង​គូកន ដែលជា​ពលរដ្ឋ​លើកគ្នា​ទៅ​ចាប់ វាស់វែង​ដី និង​បោះបង្គោល យក​ជា​កម្មសិទ្ធិ បែប​អនាធិបតេយ្យ លើដី​បស់​សហគមន៍​អភិវឌ្ឍន៍​ជាយដែន ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ នៅ​រសៀល​ថ្ងៃ​ដដែល លោក អែម សុខា អភិបាលស្រុក​ម៉ាឡៃ បាន​បើក​កិច្ចប្រជុំ ដែលមាន​ការចូល​ពី ប្រធាន​ក្រុមប្រឹក្សា​ស្រុក អភិបាលរង​ស្រុក លោក​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ លោក​មេបញ្ជាការ មូលដ្ឋាន រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ ប្រធាន​សហគមន៍​អភិវឌ្ឍន៍​ជាយដែន មេឃុំ​ទួល​ពង្រ និង​មេភូមិ​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ដំណោះ លើ​បញ្ហា​នោះ ។​

​ប៉ុន្តែ​លោក រុន សារ៉ាត់ ដែល​ទាស់ទែង បែកបាក់​គ្នា​នឹង​សមាជិក ព្រមទាំង​តំណាង​ពលរដ្ឋ​អនាធិបតេយ្យ មិន​ព្រម​ចូលរួម​ផង​ទេ ។

​លោក​អភិបាលស្រុក​ម៉ាឡៃ បានអោយ​មេភូមិ​អូរ​អំពិល និង​មេភូមិ​ទួលប្រាសាទ ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ការដក​បង្គោល​ចេញ ឱ្យបាន​ត្រឹម​ថ្ងៃ​សុក្រ ទី​២២ ខែឧសភា ។ ប៉ុន្តែ​ករណីនេះ ពលរដ្ឋ​អនាធិបតេយ្យ មិន​ស្តាប់​តាម​ទេ​។ ហេតុនេះ បានជា នៅ​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​ឩ​សភា អាជ្ញា​ធរមាន​សមត្ថកិច្ច កោះហៅ​លោក រុន សារ៉ាត់ ព្រមទាំង​តំណាង​ពលរដ្ឋ​អនាធិបតេយ្យ មក​ចូលរួម ហើយ​ធ្វើ​កិច្ចសន្យា​ដក ឬ រុះរើ​បង្គោល សំណង់​ទាំងពួង ទាំង​ការចេញ ដោយ​ខ្លួនឯង ។​

​លោក អែម សុខា បាន​និ​យ​យា​បន្តថា​៖ យោង​អនុសាសន៍ របស់លោក​អភិបាលខេត្ត គឺ​អនុញ្ញាតអោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ប្រើ​កម្លាំង​ទៅ​អនុវត្ត វិធានការ​ផ្លូវច្បាប់ ហើយ​រុះរើ រឹបអូស ឬ​បំផ្លាញចោល​នូវ​បង្គោល និង​សំណង់​អនាធិបតេយ្យ ទាំងនោះ ៕v