​រដ្ឋមន្ត្រី​សុខាភិបាល​!​សូម​អនុវត្ត​យុទ្ធសាស្ត្រ​៥-២-១-០​ដើម្បី​ការពារ​កុមារ​

301
ចែករម្លែក

ដោយៈ​មេសា​/​ភ្នំពេញៈ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​លោក​ម៉ម​ប៊ុនហេង​បានផ្តល់​អនុសាសន៍​៤​ចំណុច​ក្នុង​ការបង្ការ​ភាព​ពិការភ្នែក​ក៏ដូចជា​ខ្សោយ​គំហើញ​និង​ការ​ធាត់​លើស​ទម្ងន់​របស់​កុមា​រថា​“​យុទ្ធសាស្ត្រ​ទាំង​៤​នោះ​គឺ​៥,២,១,០​គឺ​ធ្វើយ៉ាងណា​ឱ្យ​កុមារ​បរិភោគ​អាហារ​៥​មុខ​។​ដូចជា​បន្លែ​ផ្លែឈើ​ដែលមាន​វិ​តា​មីន​A,​កុំឱ្យ​កុមារ​មើល​កញ្ចក់​ទស្សន៍​នានា​ដូចជា​អេក្រង់​ទូរស័ព្ទ​ជាដើម​លើសពី​២​ម៉ោង​ក្នុង​១​ថ្ងៃ​។​ត្រូវ​នាំ​កុមារ​ឱ្យធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​១​ម៉ោង​ក្នុង​១​ថ្ងៃ​និង​ទទួលទាន​អាហារ​ដែល​គ្មាន​ជាតិ​ស្ករ “ ។

​លោក​ម៉ម​ប៊ុន​ហម​ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការផ្សព្វផ្សាយ​លទ្ធផល​អ​ង្កេ​ត​រហ័ស​ស្តីពី​ភាព​ពិការភ្នែក​ដែល​អាច​ចៀសវាង​បាន​នៅ​កម្ពុជា​។​ការពិនិត្យ​ឡើងវិញ​នៃ​ផែនការ​យុទ្ធសាស្ត្រ ដើម្បី គ្រប់គ្រង និង បង្ការ​ភាព​ពិការភ្នែក ២០១៦-២០២០ រៀបចំ​នៅឯ​សណ្ឋាគារ​ភ្នំពេញ​កាលពី​ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩ នេះ ។​

​ចំពោះ​បញ្ហា​អាហារ​ដែលមាន​ជាតិ​ស្ករ​លោក​ម៉ម​ប៊ុនហេង​បាន​ក្រើនរំឭក​ដល់​មាតាបិតា​អាណាព្យាបាល​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ផលិតផល​កំប៉ុង​និង​ដប​មួយចំនួន​ដែលជា​ទឹក​ផ្លែឈើ​ដែល​ដាក់ថា​ជា​ទឹក​ផ្លែក្រូច​និង​ទឹក​ផ្លែ​ប៉ោម​ជាដើម​។​តាមពិតទៅ​គ្មាន​សារជាតិ​ផ្លែឈើ​ទាំងនោះ​ឡើយ​គឺ​គេ​ដាក់​គ្រាន់តែ​ឱ្យមាន​ធំក្លិន​តិចតួច​ប៉ុណ្ណោះ​គឺជា​ស្ករ​តែម្តង​។​បញ្ហា​ជាតិ​ស្ករ​នេះ​ទីទៃ​ពី​ធ្វើឱ្យ​កុមារ​ធាត់​លើស​ប្រក្រតី​ទៅ​វា​បណ្តាលឱ្យ​ពុក​និង​បាក់ធ្មេញ​ហើយ​ប្រឈម​នឹង​បញ្ហា​ជំងឺ​កាចៗ​ជាច្រើន​ទៀត​ក្នុងពេល​មិនយូរប៉ុន្មាន ។​

​ភាព​ខ្សោយ​គំហើញ​ដែល​អាច​ឈានដល់​ពិការភ្នែក​និង​ភាពធាត់​លើ​ប្រក្រតី​គឺជា​បញ្ហា​ប្រឈម​ដែល​នឹង​នាំមក​នូវ​ផលប៉ះពាល់​អវិជ្ជមាន​យ៉ាងធ្ងន់ធ្ងរ​ដល់​គុណភាព​និង​ផលិត​ជីវិត​របស់​កុមារ​ដែល​វា​ចាប់ផ្តើម​ពី​កម្សោយ​ក្នុងការ​សិក្សា​ជាដើម ។​ទន្ទឹមនឹង​ការព្រួយបារម្ភ​ចំពោះ​កម្សោយ​គំហើញ​របស់​កុមារ​នេះ​ទៅ បើតាម​របាយការណ៍រ​បស់​កម្មវិធី​ថ្នាក់ជាតិ​សុភាព​ភ្នែក​ក៏បាន​បង្ហាញ​ផងដែរ​។​

​កម្ពុជា​ក៏មាន​មោទនភាព​ចំពោះ​សមិទ្ធផល​របស់ខ្លួន​ដែល​បាន​កាត់​បន្ថែ​យ​ភាព​ពិការភ្នែក​និង​បញ្ហា​ខ្សោយ​គំហើញ​ក្នុងចំណោម​មនុស្ស​ចាប់ពី​អាយុ ៥០ ឆ្នាំ​ឡើងទៅ ដែល​បាន​ថយចុះ​ពី ២,៨ ភាគរយ មក​នៅត្រឹម ២,៥ ភាគរយ ជា​អ្វីដែល​លោក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង លើកឡើងថា ការថយចុះ​នេះ មិនមែន​ដោយ​ចៃដន្យ​ឡើយ​គឺ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​នានា​នាំឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​អំពី​បញ្ហា​ភ្នែក​និង​កម្ពុ​ជាមាន​សេវា​បង្ការ ថែទាំ និង ព្យាបាល​ភ្នែក​បានល្អ​ប្រសើរ​ជាង​មុន ។

​របាយការណ៍​ដដែល​ប​ន្ត​ថា​បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នក​ពិការភ្នែក​ជា​៦​ម៉ឺន​៨​រយ​នាក់​,​គំហើញ​ចុះខ្សោយ​ខ្លាំង​ជិត​៦​ម៉ឺន​២​ពាន់​នាក់​និង​គំហើញ​ខ្សោយ​មធ្យម​ជិត​៣​សែន​២​ម៉ឺន​នាក់​ដែល​ទាមទារ​ឱ្យមាន​ការព្យាបាល​និង​កែលម្អ​គំហើញ​ដូចជា​តាមរយៈ​ផ្តល់​វ៉ែនតា​ជាដើម​ហើ​យោក​រដ្ឋមន្ត្រី​ម៉ម​ប៊ុនហេង​អះអាងថា​ក្រសួងសុខាភិបាល​នឹង​យក​លទ្ធផល​នៃ​របាយ​ការអង្កេត​រហ័ស​នេះ​ទៅ​បញ្ចូល​ក្នុង​ផែនការ​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​ក្នុងការ​ការពារ​ភ្នែក និង កម្សោយ​គំហើញ ៕S/

-​ចំណងជើង​រូបៈ លោក ម៉ម ប៊ុនហេង ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការបង្ការ​ភាព​ពិការភ្នែក ( ម៉ម ប៊ុនហេង​)

-​ ​រូបៈ មេសា​
-​ ​អ្នកចូលរួម​ក្នុង​សិក្ខ​សាលា ( អ្នកចូលរួម ១)
-​ ​រូបៈ មេសា​