​រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​

391
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ដែលមាន​១១​ជំពូក​និង​៥១​មាត្រា ត្រូវបាន​អង្គសភា​អនុម័ត​ចំនួន​១០៥​សំឡេង នៅ​រសៀល​ថ្ងៃ​២៨ ខែតុលា ឆ្នាំ​២០១៩​។​
​សេចក្តីព្រាងច្បាប់​នេះ​នឹង​ក្លាយជា​ច្បាប់​សម្រាប់​ការការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់​ពី​អំពើ និង​ការអនុវត្ត​មិន​សុចរិត​របស់​ពាណិជ្ជករ​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម ការពារ​សិទ្ធិ​និង​ផលប្រយោជន៍ អ្នកប្រើប្រាស់ គាំទ្រ​ទីផ្សារ​ឲ្យ​មានការ​ប្រកួតប្រជែង​ទាំង​តម្លៃ​គុណភាព​ទំនិញ​និង​សេវា​។​

​ក្នុងការ​ពិភាក្សា​សេចក្តីព្រាងច្បាប់​នេះ មាន​លោកស្រី​និ​ន​សា​ផុន​ប្រធាន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន​ទូរគមនាគមន៍​ប្រៃសណីយ៍​ឧស្សាហកម្ម​រ៉ែ​ថាមពល​ពាណិជ្ជកម្ម​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​នៃ​រដ្ឋសភា​ជា​អ្នករាយការណ៍​ជូន​អង្គសភា​ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​។​លោក​ប៉ាន​សូរ​ស័​ក្ត​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង​សហការី​ជា​តំណាង​រាជរដ្ឋាភិបាល​មក​ការពារ​សេចក្តីព្រាងច្បាប់​។

​សូមជម្រាបថា​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​បាន​បន្ត​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣​នីតិកាល​ទី​៦​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៨​ខែតុលា​ឆ្នាំ​២០១៩​។​ដើម្បី​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​សំខាន់ៗ​ចំនួន​បី​គឺ​សេចក្តីព្រាងច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សេចក្តីព្រាងច្បាប់​ស្តីពី កិច្ចការពារ​អ្នកប្រើប្រាស់ និង សេចក្តីព្រាងច្បាប់​ស្តីពី របប​សន្តិសុខ​សង្គម​៕S/