​រដ្ឋាភិបាល​កូរ៉េ​ដាក់​វិធានការណ៍​ថ្មី​តម្រូវឱ្យ​ជន​កូរ៉េ​និង​ជនបរទេស​ស្ថិតនៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ

153
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​បានដាក់​ចេញ​ជា​វិធានការណ៍​ថ្មី​មួយ​បន្ថែមទៀត គឺ​តម្រូវឱ្យ​ជនជាតិ​កូរ៉េ​និង​ជនបរទេស​ដែល​ចូលមក​ប្រទេស​កូរ៉េ​ត្រូវ​ស្ថិតនៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។​ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ហើយ​ការ​រឹតបន្តឹង​បន្ថែម នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០​។​

​ក្នុង​សេចក្តីជូនដំណឹង​បានន័យថា​៖​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​សូម​ជម្រាបជូន​ដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា​ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​Covid19​រដ្ឋាភិបាល​កូរ៉េ​បានដាក់​ចេញ​នូវ​វិធានការណ៍​ថ្មី​រឹតបន្តឹង​បន្ថែម​។​ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ សម្រាប់​អ្នកធ្វើដំណើរ​ចូល​ប្រទេស​កូរ៉េ​ទាំងអស់ ដូចខាងក្រោម ៖

១,​ជនជាតិ​កូរ៉េ​និង​ជនបរទេស​ទាំងអស់​ដែល​ចូលមក​កូរ៉េ​គឺ​ត្រូវ​ស្ថិតនៅក្រោម​ការដាក់​ឱ្យនៅ​ដាច់ដោយឡែក រយៈពេល ១៤​ថ្ងៃ និង​តម្រូវឱ្យ​ដំឡើង​កម្មវិធី Self-Quarantine Safety and Protection App ក្នុង​ទូរស័ព្ទដៃ​។​២,​អ្នកធ្វើដំណើរ​ចូល​កូរ៉េ​(​រួមទាំង​អ្នកដំណើរ​មកពី​បណ្តា​ប្រទេស​អឺរ៉ុប​)​ដែល​ឡើងក​ម្តៅ​ខ្លួន​និង​មាន​រោគសញ្ញា​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​ជំងឺ​Covid19​ត្រូវ​បញ្ជូនទៅ​កន្លែង​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​។

នៅឯ​អាកាស​យាន្ត​ដ្ឋា​ន​ដើម្បី​ធ្វើតេស្តរ​កវី​រុស​Covid19​។​ក្នុងករណី​ពិនិត្យឃើញ​វិជ្ជមាន​នឹងត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល និង​តាមដាន​នៅ​មជ្ឈមណ្ឌល​ព្យាបាល​។​ករណី​ពិនិត្យឃើញ​អវិជ្ជមាន តម្រូវ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ ដោយ​ខ្លួនឯង​។​

៣- ចំពោះ​ជនបរទេស​ដែលមាន​ចេញ​ជា​រោគសញ្ញា​មួយចំនួន ហើយ​កាន់​ប័ណ្ណ​ស្នាក់នៅ​រយៈពេល​វែង (AlienRegistrationCard)​តម្រូវឱ្យ​ស្ថិតនៅក្រោម​ការដាក់​ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​នៅ​ទីលំនៅ​របស់​ពួកគាត់​។ ចំពោះ​ជនបរទេស​ដែល​កាន់​ប័ណ្ណ​ស្នាក់នៅ​រយៈពេល​វែង ។​ប៉ុន្តែ​ពុំមាន​ទីលំនៅ​ច្បាស់លាស់ ឬ​ជនបរទេស​ដែល​មក​ធ្វើ​ទស្សនកិច្ច​រយៈពេល​ខ្លី​តម្រូវ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​នៅ​កន្លែង​ដែល​បានរៀបចំ​ដោយ​រដ្ឋាភិបាល​កូរ៉េ ដោយ​ការចំណាយ​ជា​បន្ទុក​របស់​សា​ម៉ី​ខ្លួន​។​

៤,​សម្រាប់​មន្ត្រីការទូត​ដែល​កាន់​ទិដ្ឋាការ A1 និង A2 ឬ​ជនបរទេស​ដែល​កាន់​ទិដ្ឋាការ A3 (Treaties) និង​អ្នក​ដែលមាន​វិ​ញ្ញា​ប័ន​ប័ត្រ​លើកលែង​ការដាក់​ឱ្យនៅ​ដាច់ដោយឡែក (Isolation Exemption Certificate) ចេញ​ដោយ​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​កូរ៉េ ត្រូវបាន​លើកលែង​ការដាក់​ឱ្យនៅ​ដោយឡែក រយៈពេល​១៤​ថ្ងៃ​។

ដោយ​មិន​រាប់បញ្ចូល​សមាជិកគ្រួសា​រ​របស់គេ និង​តម្រូវឱ្យ​ធ្វើតេស្តរ​កវី​រុស Covid-19​នៅពេល​មកដល់​អាកាស​យាន្ត​ដ្ឋា​ន​។​ប្រសិនបើ​ធ្វើតេស្ត​ឃើញ​អវិជ្ជមាន​អាជ្ញាធរ​សុខាភិបាល​កូរ៉េ​នឹង​បន្ត​ត្រួតពិនិត្យ​តាមដាន (Active monitoring) តាម​កម្មវិធី Self-Diagnosis ជាប្រចាំ​៕S/​