​រថភ្លើង​និង​គ្រឿងចក្រ​ឈូស​បុក​គ្នា​លើផ្លូវ​ដែក​បង្ក​ការខូចខាត​ធ្ងន់​និង​របួសធ្ងន់​ម្នាក់​

207
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ក្បាលរថភ្លើង​និង​គ្រឿងចក្រ​ឈូស​ដី​(Saseur)​បុក​គ្នា​លើ​ផ្លូវដែក​ការដ្ឋាន​ផ្លូវជាតិ​លេខ​៥​វាង​ក្រុង​សិរីសោភ័ណ​បង្ក​ឱ្យ​គ្រឿងយន្ត​ទាំង​២​ខូចខាត​បុរស​ម្នាក់រ​បួស​ធ្ងន់​។​

​មន្ត្រីនគរបាល​ចរាច​រ​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ​បានដឹងថា​៖​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ដែក​ដោយ​រថភ្លើង​និង​គ្រឿងចក្រ​ឈូស​ដី​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវជាតិ​លេខ​(HighWay)​វាង​ក្រុង​សិរីសោភ័ណ​បានកើត​ឡើង​នៅមុខ​រោង​ម៉ាស៊ីនកិនស្រូវ​ឥណ្ឌា​ស្ថិត​ក្នុងភូមិ​បាណ​យ​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២០ ។

​ប្រភព​បាន​បន្តថា​៖​ការបុក​បែបនេះ និង​កន្លងមក​រវាង​រថភ្លើង​និង​រថយន្ត​ឬ​គ្រឿងយន្ត​និង​មនុស្ស បើតាម​បច្ចេកទេស​គឺ​មិនមែនជា​កំហុស​ខាង​ផ្នែក​រថភ្លើង​ទេ​ព្រោះ​រថយន្ត​មាន​ផ្លូវ​តែមួយ​មិនអាច​ចៀស​ឧបសគ្គ​បាន​។​ក្នុង​គ្រោះថ្នាក់ គ្រឿងចក្រ​បាន​ក្រឡាប់ ហើយ​សង្កត់​អ្នកបើកបរ​ឈ្មោះ​រឿង វាសនា ភេ​ប្រុស​អាយុ​៣២​ឆ្នាំ នៅ​ភូមិ​កំពង់ថ្ម ឃុំ​កំពង់ថ្ម ស្រុក​កំពង់ធំ ខេត្តកំពង់ធំ បង្ក​ឱ្យ​របួសធ្ងន់ ។​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា ជប៉ុន នៅ​ស្រុក​មង្គល​បូរី ។​

​ប៉ុន្តែ​កំហុស​បែបនេះ​ជា​របស់​រថយន្ត គ្រឿងយន្ត​មនុស្ស​និង​បុគ្គលិក​ទទួលខុសត្រូវរ​បស់​ខាង​រថភ្លើង​ដែរ ដែល​មិនបាន​ដាក់​រនាំង​ឬ​សញ្ញា​ព្រមាន​កន្លែង​ឆ្លងកាត់​ផ្លូវដែក​។​គឺ​បង្កឡើង​ដោយ​គ្រឿងចក្រ​ឈូស​ដី​(​សា​សើរ​)​បើក​បំពាន​រំលោភសិទ្ធិ​អាទិភាព​របស់​រថភ្លើង​។​តែ​ករណីនេះ​ភាគី​តំណាង​ក្រុមហ៊ុន​ទាំងសងខាង​បាន​សម្របសម្រួល​ដោះស្រាយ​គ្នា​នៅ​កន្លែងកើតហេតុ​ដើម្បី​បញ្ចប់រឿង ។​

​គឺ​កាលពី​អំឡុង​ពី​ខែមេសា​ឆ្នាំ​២០១៨​ដែល​ផ្លូវដែក​និង​មាន​រថភ្លើង​ដំណើរ​ការរត់​ដឹក​អ្នកដំណើរ​ជា​និមិត្តរូប​បង្ហាញថា​កម្ពុ​ជាមាន​រថភ្លើង​រត់ឡើង​វិញ​មក​នោះ មាន​គ្រោះថ្នាក់​បុក​គ្នា​លើ​ផ្លូវដែក​បន្តបន្ទាប់ ។​តែ​ក៏​ត្រូវបាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​រេ​វេ​និង​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ដាក់​មនុស្ស​ប្រចាំកា​រនិងរនាំង​ត្រង់​ផ្លូវ​ឆ្លងកាត់ ។​លុះដល់​ពេល រថភ្លើង​ផ្អាក​រត់ សាធារណៈជន ក៏​ភ្លេច​ខ្លន​ពី​ការប្រុងប្រយ័ត្ន​នេះ ហើយ​គ្រោះថ្នាក់​ក៏មាន​ឡើង ៕S/

​រូបថត ៖ រថភ្លើង​និង​គ្រឿងចក្រ​ឈូស​បុក​គ្នា​លើផ្លូវ​ដែក​និង​ការដ្ឋាន​ផ្លូវជាតិ​លេខ​៥ វាង​ក្រង​សិរីសោភ័ណ​បង្ក​អោយ​ខូចខាត​ធ្ងន់ និង​របួសធ្ងន់​មនុស្ស​ម្នាក់ (​រូប​៖ ប​.​ជ័យ​)​