​រថយន្ដ​សាំង​យ៉ុង​បុក​ជាមួយ​ម៉ូតូ​Wave ស្លាប់​ម្នាក់​នៅ​ស្រុក​ជីក្រែង​

714
ចែករម្លែក

​សៀមរាបៈ បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម បន្ទាប់ពី​បាន​ជួប​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ជាមួយ​ម៉ូតូ​ក្នុងទិសដៅ​បើកបរ​បញ្ច្រាសទិស​គ្នា​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​កំពង់ក្ដី​១ ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​ស្រុក​ជីក្រែង​បាន​និយាយថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប ២B ៨៣៣៨ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើកបរ​ពី​ទិស​កើ​តទៅ​ទិស​លិច ។​ចំណែក​ម៉ូតូ​ម៉ាក Wave ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១D ៨១៣៤ បាន​បើកបរ​ដោយ​ឈ្មោះ ឡាយ ភិរម្យ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ស្រមរ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​រថយន្ដ​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​អធិការ​នគ​បាល​ស្រុក​ជីក្រែង​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ចំណែក​សាកសព​ត្រូវបាន​ប្រគល់​អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​រូបភាពៈ រថយន្ដ​សាំង​យ៉ុង​បុក​ជាមួយ​ម៉ូតូ​Wave ស្លាប់​ម្នាក់​នៅ​ស្រុក​ជីក្រែង​៕​គូលែន