​រថយន្តបុក​ជាមួយ​ម៉ូតូ​ស្រុក​ជីក្រែង​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​

931
ចែករម្លែក
  • 549
    Shares

ដោយៈ​គូលែន​/​សៀមរាបៈ​រថយន្ត​ម៉ាក​តូ​យូ​តា​ពណ៌​ស​មួយគ្រឿង​បាន​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​កំពង់ក្តី​១ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ជីក្រែង បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយ​គ្រង​ម៉ាក​តូ​យូ​តា​ពណ៌​សរ ពាក់​ស្លាក លេខ​ភ្នំពេញ​២W២៧៥៧​ដែល​អ្នកបើកបរ​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ​ដោយ​បើកបរ​ពី​ទិស​លិច​មក​ទិស​កើត​។​ចំណែក​ម៉ូតូ​ម៉ាក​សេ​១០០​ពណ៌​ក្រហម ពាក់​ស្លាក លេខ​សៀមរាប​១D ១២១៧​បាន​បើក​ម៉ូតូ​ពី​ទិស​ត្បូង​បត់​ឡើងទៅ​ទិស​លិច ។​លុះ​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​បាន​ជិះ​បត់​ឡើង​ផ្លូវជាតិ​ស្រប​ពេលដែល​រថយន្ត​មកដល់​ក៏​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​។​

​ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​បន្សល់​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​អ្នកស្លាប់​មានឈ្មោះ​មិ​ត​ចិន​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​ព្រីង​ឃុំ​ជីក្រែង​ស្រុក​ជីក្រែង​ខេត្តសៀមរាប​។​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំណែក​វត្ថុតាង​មាន​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដើម្បី​រង់ចាំ​ដោះស្រាយ ផ្លូវច្បាប់​៕S/

​រថយន្តបុក​ជាមួយ​ម៉ូតូ​ស្រុក​ជីក្រែង​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​