​រថយន្តបុក​អ្នក​ថ្មើរជើង​ម្នាក់​ស្លាប់​ហើយ​បើក​រត់​បាត់​ទាំងយប់​

625
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​អនាថា​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ហើយ​កិន​ខ្ទេច​ក្បាល​និង​ដៃជើង​បណ្តាលឱ្យ​ស្លាប់​លើផ្លូវ​ជាតិ​លេខ​៥​ស្ថិតក្នុង​ក្រុមទី​៥​ភូមិ​គារ​៣​ឃុំ​គារ​ស្រុក​មោងឫស្សី​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៩​។​

​លោក​មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​សាកសព​ជនរងគ្រោះ​ភេទ​ប្រុស អាយុ​ខ្ទង់​៤៦​ឆ្នាំ​ពាក់​អាវដៃវែង​ពណ៌​ខៀវ​-​ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ​-​ពាក់​ស្រោមជើង​ម្ខាង​(​ខាងឆ្វេង​ពណ៌​ត្រួយ​ចេក​)​និង​ពាក់​ស្បែកជើង​ជ័រ​ពណ៌​ខៀវ​ម្ខាង​។​សាកសព​ត្រូវ​រថយន្តបុក​ហើយ​កិន​ក្បាល​ដៃ​និង​ជើង​ខ្ទេច​ទាំងសងខាង​។​

​សមត្ថកិច្ច​ស​ន្និ​ដ្ន​ថា​សាកសព​អាចជា​ជនអនាថា​ទើប​គ្មាន​អ្នកណា​ស្គាល់​។​សព​ត្រូវ​សមត្ថកិច្ច​យកទៅ​តម្កល់ទុក​នៅក្នុង​វត្ត​មួយកន្លែង​ក្បែរ​កន្លែងកើតហេតុ​ដើម្បី​ស្វែងរក​ក្រុមគ្រួសារ​សាច់ញាតិ ៕S/

​ ​ ​រូប​ថ​តៈ​សព​ត្រូវ​រថយន្តបុក​និង​កិន​ខ្ទេច​ក្បាល ដៃ​និង​ជើង​