​រថយន្ត​កុងតឺន័រ​បើក​បុក​ម៉ូតូ​រួច​កិន​អូស​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​

322
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ត្រូវ​រថយន្ត​កុងតឺន័រ​បើក​បុក​រួច​កិន​អូស​ប្រមាណ​ជាង​៣០​ម៉ែត្រ​បណ្តាលឱ្យ​ស្លាប់​ភ្លាម​។​ហេតុការណ៍​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ទល់មុខ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ស្ថិតនៅ​ភូមិ​ត្រពាំង​ទួល​សង្កាត់​កំបូល​ខណ្ឌ​កំបូល​កាលពី​យប់​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៩ ។

​ជនរងគ្រោះ​ឈ្មោះ​យឿ​ង​ចំរើន ភេទ ប្រុស អាយុ ៣០​ឆ្នាំ​កម្មករ សំណង់ ស្នាក់នៅ​ភូមិ ស្រែ ក្នុង សង្កាត់ កន្ទោក ខណ្ឌ កំបូល មានស្រុក កំណើត​នៅ ភូមិ តា​នក ឃុំ ភក្តី ស្រុក បសេដ្ឋ ខេត្ត កំពង់ ស្ពឺ​។​ម៉ូតូ ជនរងគ្រោះ ម៉ាក ឌ្រី​ម សង់ ស៊េរី​ឆ្នាំ ២០១៧ ពណ៌ ខ្មៅ ពាក់​ស្លាក លេខ ភ្នំ ពេញ 1GF.1468 ។ ចំណែក រថយន្ត បង្ក ជា រថយន្ត កុងតឺន័រ​ពាក់​ស្លាក លេខ ភ្នំពេញ 3C-0951​។

​ក្រោយ ពេល កើតហេតុ ជំនាញ ចរាចរណ៍​ផ្លូវ គោក រាជធានី ភ្នំពេញ យក រថយន្ត កុងតឺន័រ និង ម៉ូតូ រង គ្រោះ យក ទៅ រក្សាទុក ដើម្បី រង់ ចាំ ការ ដោះស្រាយ​ពេល​ក្រោយ​៕S/