​រថយន្ត​ក្រឡុក​សីម៉ងត៍​បុក​បង្កាន់ដៃ​​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ​ខូចខាត​យ៉ាងដំណំ​

303
ចែករម្លែក

ដោយៈ​ចាន់តូ​:ភ្នំពេញ​៖ យុវជន​ម្នាក់​បើករថយន្ត​ក្រឡុក​ស៊ីម៉​ង​ត៍​មួយគ្រឿង​ងោក​មួយភាំង ​បណ្តាលឲ្យ​ជ្រុល​ចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ពេញ​ញ​ទំហឹង​ បណ្តាល​ឲ្យរថយន្ត​ខូចខាត​ផ្នែក​ខាងមុខយ៉ាងដំណំ​ទៅមុខ​លែង​រួច​ចំណែក​បង្កាន់ដៃស្ពាន​រង​ការ​ខូចខាត​ប្រេះ​បែក​​ សំណាងល្អ​អ្នកបើកបរ​មិនមាន​រងរបួស​។​

​ហេ​ត​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៩​ ស្ថិតនៅ​ចំណុច​គល់ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ផ្នែក​ខាងលិច តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្សី ក្នុង​សង្កាត់​អូ​របែកក្អម ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពពី​អ្នកបើកបរ​រថយន្ត​មាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ ​រូបគាត់​បាន​បើករថយន្ត​ក្រឡុក​ស៊ីម៉ងត៍មួយគ្រឿង​ពណ៌​ស​​ពាក់​ផ្លាក​លេខ​ភ្នំពេញ​5A-2651​ចេញពី​ម្តុំ​ទំ​នប់​កប់​ស្រូវ​គោលបំណង​យក​ចាក់​បេតុង​នៅ​ក្រុមហ៊ុន​ប៊ូ​យ៉ុង​នៅ​ម្តុំ​មន្ទីរ​ពេទ្យរ៉ូយ៉ាល់ ។លុះមកដល់​ចំណុចកើតហេតុ​ខាងលើ​រូបគាត់​បាន​ងោក​មួយភាំង ជ្រុល​ទៅបុក​បង្កាន់​ដៃ​ស្ពាន​ពេញទំហឹង ​បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​ផ្នែក​ខាងមុខ​ផ្ទប់​ជាប់​ទៅមុខ​លែង​រួច​និងរ​ងរ​ការខូចខាត​ប្រេះ​បែក​បង្កា​ន់​ដៃស្ពានបន្តិចបន្តួច​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវច្បាប់​៕​Ha