​រថយន្ត​ក្រុមហ៊ុន​រស្មី​ភ្នំពេញ​អ៊ិ​ច​ប្រេ​ស​បុក​កង់​ឆ្លងផ្លូវ​ស្លាប់​ម្នាក់​

599
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​រថយន្ត​ក្រុមហ៊ុន​រស្មី​ភ្នំពេញ​អ៊ិ​ច​ប្រេ​សដឹក​អ្នកដំណើរ​បាន​បុក​អ្នកជិះ​កង់​ជិះ​ឆ្លង​ផ្ល​វ​បណ្តាលឱ្យ​បុរស​វ័យ​៧៥​ឆ្នាំ​ម្នាក់​ស្លាប់​ភ្លាមៗ​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ចំណុច​មុខ​សាលាបឋមសិក្សា​ភូមិ​ឌួង​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៨ ។

​រថយន្ត​ពណ៌​ក្រហម​លា​យស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C.8602​បង់​លេខ​១៨​មាន​ឡូហ្គោ​ថា​ក្រុមហ៊ុន​រស្មី​ភ្នំពេញ​អ៊ិ​ច​ប្រេ​សដឹក​អ្នកដំណើរ​។ ចំណែក​កង់​មាន​ពណ៌​ក្រហម​ជិះ​ដោយ​ជនរងគ្រោះ​ឈ្មោះ​ឡឹប ម៉ាត់​ភេទ​ប្រុស​អាយុ​៧៥​ឆ្នាំ​មុខរបរ​ជា​អ្នកនេសាទ​ស្នាក់នៅ​ភូមិ​កើតហេតុ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ខណ្ឌ​បាន​ទាក់ទង​សមត្ថ​កិ​ច្ចិ​ជំនាញ​រាជធានី​មក​វាស់វែង​យក​រថយន្ត​និង​កង់​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដោះស្រាយ​តាមច្បាប់​នៅពេល​ក្រោយ​៕S/​