​រថយន្ត​ដឹក​ទឹកកក​បើក​បត់​ផ្លូវ​កោង​បួង​ចង្កូត​មិនទាន់​ក្រឡាប់​ផ្ងា​ជើង​

425
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​ទើប​និង​ងើប​ពី​ដេក​មក​បើករថយន្ត​កូរ៉េ​ដឹក​ទឹកកក​បត់​ស្តាំ​ដៃ​ផ្លូវ​កោង​លឿន​ពេក​ប៉ះ​ខឿន​បួង​ចង្កូត​មិនទាន់​ក្រឡាប់​ផ្ងា​ជើង​។​ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ក្នុង​សង្កាត់​ទឹកល្អក់​១​ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃ​សុក្រ​ទី​៨​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ ក្រួច មិត្ត ភេ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើក រថយន្ត ស្នាក់នៅ​រោងចក្រ​ផលិត​ទឹកកក​គីឡូ​លេខ​៦​មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រូវ​ក្រោម​ឃុំ​ដងទង់​ស្រុក​ដងទង់​ខេត្តកំពត​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​ដោយ​ពិនិត្យ​មើលទៅ​ប៉ះពាល់​ដល់​សម្បត្តិ​រដ្ឋ​ទើប​សមត្ថកិច្ច​ឲ្យ​ហៅ​រថយន្តស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/