​រថយន្ត​ដឹក​សាំង​បើក​លឿន​ជ្រុល​ទៅបុក​ថ្ម​ចែកផ្លូវ​និង​បង្គោល​ភ្លើង​

105
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​៖​រថយន្ត​ដឹក​សាំង​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​រ៉េ​ចង្កូត​ទៅបុក​ថ្ម​ចែកផ្លូវ​នឹង​បង្គោល​ភ្លើង​ខណៈ​គេច​ពីរ​យន្ត​មួយគ្រឿង​ទៀត​។​ហេតុការណ៍​នេះ​បានកើត​នៅវេលា​ម៉ោង​១០​នឹង​៣០​នាទី​យប់​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២០​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​សង្កាត់​និ​រោ​ធ៍​ខណ្ឌ​ច្បារអំពៅ​។

​តៃកុង​រថយន្ត​បានឱ្យដឹងថា​រថយន្ត​នេះ​ម៉ាក​Hiyundai​ក្បាល​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A.6522​ស្លាក​លេខ​ខាងមុខ​។​ខាងក្រោយ​ភ្នំពេញ​4A.6965​បាន​ដឹក​សាំង​មាន​ចំណុះ​៨.០០០​លីត្រ​ចេញពី​ភ្នំពេញ​ទៅ​ដាក់ឱ្យ​ម៊ូ​យ​នៅ​ខេត្តព្រៃវែង​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បានរ​វាស់វែង​នឹង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​អ្នកតំណាង​ខាង​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​៕S/​