​រថយន្ត​បើក​កៀរ​ម៉ូតូ​ដួល​ប្រពន្ធ​ស្លាប់​និង​ប្ដី​រងរបួស​ស្រាល​នៅ​ផ្លូវ​៣០​ម៉ែត្រ

988
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់​ភ្លាមៗ​ត្រូវ​ចំក្បាល​បន្ទាប់ពី​មាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​បាន បើក​កៀរ​ហើយ​បើក​រត់​បាត់ស្រមោល​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ស្ថិត​តាម​ប​ណ្ថោ​យ​ផ្លូវ​៣០​ម៉ែត្រ ក្នុង ភូមិ​ត្រាំ​ដោក សង្កាត់ ពងទឹក ខណ្ឌដង្កោ វេលា​ម៉ោង​៩​និង​៣០​នាទី យប់​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៨​។​

​ជនរងគ្រោះ (​សព​)​មានឈ្មោះ ចាន់ ណា​រី ភេទ​ស្រី អាយុ​៣១ ឆ្នាំ ជនជាតិខ្មែរ មុខរប​ធ្វើការ​រោងចក្រ ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ​មាន​ស្រុកកំណើត ស្រុក​បារាយ ខេត្តកំពង់ធំ ផ្លាស់​មក​នៅ ភូមិ​ប្រ​លឹ​ង​មាស ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ទើបតែ​រៀបការ​ជិត មួយឆ្នាំ​មិនទាន់​មានកូន​នៅឡើយ​។

ប្តី​មានឈ្មោះ កែវ រតនា អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ឡាន​ទីតាំង ជិត​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិ សំព័រ ឃុំ រំដួល ស្រុក​ស្វាយរៀង ខេត្តស្វាយរៀង​។​​ក្រោយ​កើតហេតុ​សមត្ថ​កិ​ច្វ​បាន​មកដល់​កន្លែងកើតហេតុ​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​សព​អោយ​ក្រុមគ្រួសារ​យកទៅ​ដំកល់ទុក​នៅ​វត្ត​សំបួរមាស​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

​រថយន្ត​បើក​កៀរ​ម៉ូតូ​ដួល​ប្រពន្ធ​ស្លាប់​និង​ប្ដី​រងរបួស​ស្រាល​នៅ​ផ្លូវ​៣០​ម៉ែត្រ