​រថយន្ត​បើក​បុក​ជាមួយ​រថយន្ត​រង​ការខូចខាត​ទាំងពីរ​

777
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​រថយន្ត​កាមរី​បា​ឡែ​ន​បើក​បោះពួយ​បុក​ចំពាក់​កណ្ដាល​ខ្លួន​រថយន្ត​កាមរី​ឆ្លាម​កំពុងបើក​បត់​ឆ្លងផ្លូវ​រង​ការខូចខាត​ទាំងពីរ​យ៉ាងដំណំ​សំណាងល្អ​មិនមាន​អ្នក​រង​បួស​ធ្ងន់​។ ហេតុការណ៍​គ្រោះ​ថា្នក់​ចរាចរណ៍​នេះ​បានកើត​ឡើង​ស្ថិតនៅត្រង់​ចំណុច​ស្តុ​ប​ផ្លូវ​២៧១​កែង​នឹង​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​កាល​វេលា​ម៉ោង ៩​ថ្ងៃទី​៩​ខែ កក្ដ​ដា ឆ្នាំ​២០១៨ ។​

​សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​បានឃើញ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2M1839​បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​។​លុះ​មក​ចំណុច​ស្តុ​ប​បត់​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AR3327​បើកបរ​តាម​បណ្ដោយ​ផ្លូវ​២៧១​ទិសដៅ​ពី​លិចទៅ​កើត​។​រថយន្ត​នោះបាន​បោះពួយ​មក​បុក​ចំពាក់​កណ្ដាល​ខ្លួន​រថយន្ត​កាមរី​ឆ្លាម​បណ្ដាលឱ្យ​បែរ​ក្បាល​ត្រឡប់ក្រោយ​វិញ​រង​ការ​ខួច​ខាត​ទាំងសងខាង​តែ​មិន​បង្កឱ្យមាន​អ្នករងរបួស​ទេ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ប្រចាំ​គោលដៅ​នៅ​កន្លែងកើតហេតុ​បាន​គូសវាស យក​រថយន្ត​ទាំងពីរ​អែប​ខាង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​នឹង​ទុកឱ្យ​ភាគី​រថយន្ត​ទាំងពីរ​ដោះស្រាយ​គ្នា​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕S/

​រថយន្ត​បើក​បុក​ជាមួយ​រថយន្ត​រង​ការខូចខាត​ទាំងពីរ​