​រថយន្ត​បើក​បុក​រ៉ឺម៉ក​លក់​ការ​រ៉េ​ម​ស្លាប់​ម្នា​ក់នៅ​ក្រុង​សំរោង​

964
ចែករម្លែក
  • 19
    Shares

​ដោយ​អូ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កាមរី​បា​ឡែ​ន​និង​រ៉ឺម៉ក​កង់​លក់​ការ៉េម​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ស្លាប់​ម្នាក់​កាលពី​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៨​ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៦៨​ចន្លោះ​បង្គោល​គីឡូ​មែត្រ​លេខ​៧៧-៧៨​ស្ថិតនៅ​ភូមិ​ពុរ​សង្កាត់​សំរោង​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន​ពណ៌​ស​គ្មាន​ស្លាក​លេខ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​មិន​ស្គាល់​អត្តសញ្ញាណ​។​លុះដល់​កន្លែងកើតហេតុ​បាន​ទៅបុក​អ្នកជិះ​រ៉ឺម៉ក​កា​រ៉ែ​ម​ឈ្មោះ ប៉ាន់ វ៉ាន់ ភេទ​ប្រុស អាយុ ៥២ ឆ្នាំ​

មុខរបរ​លក់​កា​រ៉ែ​ម​រស់នៅ​ភូមិ​ភ្នៀ​ត​សង្កាត់​សំរោង​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ (​ស្លាប់​នៅ​កន្លែងកើតហេតុ​)​។​សាកសព​បានប្រគល់​ទៅអោយ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​បាន​យក​វត្ថុតាង​ទាំងសងខាង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ​បាន​ក្រុង​សំរោង​៕S/​