​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​មន្ត្រី​យោធា​ម្នា​ក់បាន​ស្លាប់​

730
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ATOZ​បាន​បុក​ម៉ូតូ​ខ្ទាត​ជិត​១០​ម៉ែត្រ​បណ្តាលឱ្យ​មន្ត្រី​យោធា​ចូលនិវត្តន៍​ម្នាក់​បាន​ស្លាប់​នៅ​និង​កន្លែង​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥១​ភូមិធំ​សង្កាត់​ពញា​ពន់​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​យប់​ថ្ងៃ​ពុធ​ទី​១៥​ខែឧសភា​ឆ្នាំ​២០១៩​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ​សុខ ប៊ុនធឿន ហៅ​បឿ ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ មុខរបរ​មន្ត្រី​យោធា​ចូលនិវត្តន៍ មាន​ស្រុកកំណើត ភូមិ​ថ្នល់​បន្ទាយ សង្កាត់​ពុន​សាំង ខណ្ឌ​ព្រែក​ភ្នៅ​។​

​ប្រភព​ដដែល​បាន​បន្តថា​មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ATOZ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z1435​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១​ទិសដៅ​ពី​លិចទៅ​កើត​។​ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ស៊េរី​២០១៩ ពណ៌​ខ្មៅ ពាក់​ភ្នំពេញ​1HK-2998៕S/