​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​បុរស​ម្នាក់​បណ្តាល​ឱ្យស្លាប់​

340
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ស្លាប់​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក់​បើក​បុក​បណ្តាល​ឱ្យស្លាប់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​៩​ខែ​វិច្ចិកា​ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា​សព​ជនរងគ្រោះ​មាន​ឈ្នោះ​យឿន​សីហា​ភេទ​ប្រុស​អាយុ​២៥​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ស្រុកកំណើត​រស់នៅក្នុង​ឃុំ​ត្នោត​ស្រុក​កញ្ជ្រៀច​ខេត្តព្រៃវែង​។​មុន​កើតហេតុ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​HondaScoopy​សេរី​ឆ្នាំ​2020​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2HT.2193​។​ជនរងគ្រោះ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​៕S/​