​រថយន្ត​សាមុយ​បុក​ម៉ូតូ​កង់​បី​របួសធ្ងន់​៣​នាក់​

1009
ចែករម្លែក

(​ភ្នំពេញ​)៖​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​បង្អែក​សម្តេចឪ បាន​បុក​ម៉ូតូ​កង់​បី​ពីក្រោយ​ពេញទំហឹង ក្រឡាប់​ផ្ងារជើង​បណ្តាល​មនុស្ស​ប្រុស ស្រី​ចំនួន​៣​នាក់​រងរបួស​ធ្ងន់​ក្នុងនោះ​មាន​ម្នាក់​ជា​តៃកុង​ម៉ូតូ​កង់​បី​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ចំណុច​សួនច្បារ​ក្តាន់​ពីរ មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​

​ម៉ូតូ​កង់​បី​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ដឹក​ស្ត្រី​ពីរ​នាក់ ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ស៊ីញ៉ូ​បត់​ឆ្វេង​ដើម្បី​ចូលទៅ​ផ្លូវ​បឹងកក់​ស្រាប់​តែមាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​សម្តេចឪ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​បុក​ម៉ូតូ​កង់​បី​ពីក្រោយ ក្រឡាប់​ពីរ​បី​ត្រលប់​បណ្ដោយឱ្យ​មនុស្ស​ប្រុស​ស្រី​៣​នាក់​រងរបួស​ធ្ងន់​ប​ញ្ជូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕S/​ដោយៈ​កា​ម៉ាច​

​រូប​ថ​តៈ​ជនរងគ្រោះ​ជា​អ្នកបើក​ម៉ូតូ​កង់​បី​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។​(​រូបៈ​វ៉េបសាយ​នគរវត្ត​)