​របួសធ្ងន់​បីនាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​កណ្តាល​ក្រុង​បាត់ដំបង​

95
ចែករម្លែក

ដោយ​៖​គ្រ​ញួ​ង​/​បាត់ដំបង​៖​បុរស​២​នាក់​និង​ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​កាលពី​យប់​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចំណុច​ផ្លូវភ្លោះ​បុរី​ឯក​ភ្នំ​ស្ថិត​ក្នុងភូមិ​ស្លា​កែ​ត​សង្កាត់​ស្លា​កែ​ត​ក្រុង​បាត់ដំបង​។​

លោក​ឈាង​រ៉ុង​មន្ត្រីនគរបាល​ចរាចរ​ណ៍​ខេត្ត​បានឱ្យដឹងថា​ជនរងគ្រោះ​ធ្ងន់​ទាំងបី​នាក់​ក្នុងនោះ​ស្រី​ម្នាក់​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​។​មន្ត្រី​ចរាចរណ៍​ដដែល​បាន​បញ្ជាក់ថា​មូល​ហេតុដែល​នាំឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​ដោយសា​តែ​ម៉ូតូ​ទាំង​គ្រឿង​បើកបរ​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន​។​

​ម៉ូតូ​បាន​ឡើង​ជែង​គ្នា​ក៏​ប៉ះ​ដៃចង្កូត​គ្នា​បណ្តាលឱ្យ​ដួល​បោក​ក្បាល​លើ​ថ្នល់​កៅស៊ូ​របួសធ្ងន់​ទាំង​ខាង​។​ខូចខាត​ម៉ូតូ​ទាំងស្រុង​ចំនួន​២​គ្រឿង​។​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៩​ស្លាក​លេខ​បាត់ដំបង​1AF4560​និង​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៨​ស្លាក​លេខ​បាត់ដំបង​1AB7593​ជិះ​បញ្ច្រាស់​ទិសដៅ​៕S/

​រូបថត​៖​ជនរងគ្រោះ​ត្រូវ​ដឹក​តាម​រថយន្ត​របស់លោក​ហេង តុលា យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ធំ​ខេត្ត​