​រឹតចំណង​មិត្តភាពរ​វាង​ខេត្តស្ទឹងត្រែង​និង​ខេត្ត​អត្ត​ពឺ​ឡាវ​

731
ចែករម្លែក
  • 5
    Shares

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​កិច្ចប្រជុំ​លើក​ទី ៥ ស្តីពីកិច្ចសហប្រតិបត្តិការលើ​គ្រប់​វិស័យ រវាង ខេត្តស្ទឹងត្រែង នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ខេត្ត អត្ត​ពឺ នៃ​សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជា​មា​និត្យ​ឡាវ ប្រព្រឹត្តឡើង​នៅសាលាខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃទី ១៨​ខែមីនា ឆ្នាំ ២០១៩​។

​ជំនួប​នេះ​ធ្វើឡើង​ដោយ​អនុវត្តន៍តាម​កិច្ចព្រមព្រៀង​រវាង​ខេត្តស្ទឹងត្រែង​និង​ខេត្ត​អត្ត​ពឺ​។​ក៏​ជាការ​ឆ្លើយតប​តាម​ការអញ្ជើញ​របស់លោក ម៉ុម សារឿន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង ។​

​លោក ឡេ​ត សៃ​យ៉ា​ផន អភិបាលខេត្ត​អត្ត​ពឺ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មា​និត្យ​ឡាវ ។​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត​អត្ត​ពឺ ព្រមទាំង​គណ: ប្រតិភូ​ខេត្ត​ទាំងពីរ បាន​ចូលរួម​ប្រជុំ​លើក​ទី​៥ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដោយ​លើកយក​ចំណុច​សំខាន់ៗ​មានដូចជា​និយាយ​ពីការការពារសន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់​សុវត្ថិភាព​សង្គម​តាម​តំបន់​ព្រំដែន​។

ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿង ញៀន​តាម​ព្រំដែន​។ កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ក្នុងការ អនុវត្ត​ការងារ​តាម​តំបន់​ព្រំដែន​និង​ការចេញចូល​ឆ្លងដែន​។ កិច្ច​សហ​ប្រតិ​ប​ត្ត​កា​រលើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច វិស័យ​កសិកម្ម ព្រៃឈើ នេសាទ បរិ ស្ថាន ឧតុនិយម​រួមទាំង វិស័យ​ពាណិជ្ជកម្ម និង​ការ​សហ កា​រលើ​វិស័យ​វប្ប​ធ​ម៍ សង្គមកិច្ច ក្នុង​យន្តការ​នៃ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ និង​ទំនាក់ទំនង​រវាង​ខេត្ត​ទាំងពីរ ស្ទឹងត្រែង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​អត្ត​ពឺ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មា និ​ត​ឡាវ ។​

​លោក ម៉ុម សារឿន អភិបាល​នៃ​គណៈ​ខេត្តស្ទឹងត្រែង​នឹង​ជា​សហប្រធាន​អង្គប្រជុំ​បាន​មាន ប្រសាសន៍ថា​ដើម្បីអោយ​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ទាំងពីរ​ស្ទឹងត្រែង អត្ត​ពឺ ឲ្យបាន​កាន់តែ​ល្អប្រសើរ​ភាគី​ទាំង​ពីរបាន​ឯកភាព​បន្ត​ប្រតិបត្តិការ​តាម​ខ្លឹមសារ​រួមមាន​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ សណ្តាប់ធ្នាប់​ក៏ដូចជា​ការត្រួតពិនិត្យ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​តាម​បណ្តោយ​ព្រំដែន​។

រួមមាន​ការជួញដូរ​មនុស្ស ជួញដូរ​គ្រឿងញៀន អាវុធជាតិផ្ទុះ ក្រដាសប្រាក់​ខុសច្បាប់ លួច​កាប់ ដឹកជញ្ជូន ជួញដូរ​ឈើ​ខុសច្បាប់​ជាដើម​។​បន្ថែម​ពីនេះ​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យសេដ្ឋកិច្ច​និង​សង្គមកិច្ច​ដែល​ផ្តោតទៅលើ​វិស័យ​កសិកម្ម ព្រៃឈើ នេសាទ និង​ការ បំរែបំរួល​អាកាសធាតុ វិស័យ​កសិក​កម្ម ឧស្សា ហក​ម្ម និង​ពាណិជ្ជកម្ម​។

វិស័យ​គម​នា​គម​ន៏​និង ដឹកជញ្ជូន វិស័យ​ព័​ត៏​មាន វប្ប​ធ​ម៏ និង​ទេសចរ​ណ៏ ។​វិស័យ​អប់រំ​យុវជន​និង​កីឡា​។ វិស័យ​សុខាភិបាល ដោយ​ធ្វើការ​ផ្លាស់ប្តូ​ព័​ត៏​មាន សភាព​ការ​ណ៏​សន្តិសុខ​របៀបរៀបរយ​ផ្នែក​សង្គម​តាម​បណ្តោយ​ព្រំដែន​នៃ​ខេត្ត​ទាំងពីរ​អោយទទួល​ជ្រាប​ជាប្រចាំ​និង​ឆ្លើយតប​តាម​លទ្ធភាព​របស់ខ្លួន​អោយបាន​សមស្រប​ទៅតាម​ផ្លូវច្បាប់ ។​

​ជា​ចុងក្រោយ​ក្នុងឱកាស​បិទ​កិច្ចប្រជុំ​ទ្វេរ​ភាគី​លើក​ទី 5 លោក ម៉ុម សារឿន អភិបាល​នៃ​គណៈ​អភិបាល ខេត្ត ស្ទឹងត្រែង​និង​លោ​កឡេត សៃ​យ៉ា​ផន បាន​សម្តែង​នូវ​ក្តីរំភើប​រីករាយ​ឥតឧបមារ​ដែល​កិច្ចប្រជុំ នេះ​ប្រព្រឹត្ត​ដោយ​រលូន​និង​សកម្ម​បំផុត​ប្រកបទៅដោយ​ឆន្ទៈ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ។​

ខេត្ត​ទាំងពីរ​ជា​ប្រទេស​ដែលមាន​ភូមិ​ផង​របង ជាមួយគ្នា​មា​នវ​ប្បធ​ម៏​ប្រពៃណី​ទំនៀម​ទម្លាប់​នៃ​កា​រស់នៅ​ប្រហាក់ប្រហែលគ្នា​តាំងពី​យូរលង់​ណាស់​មកហើយ​។​ឆ្លៀតឱកាស​បន្ទាប់ពី​កិច្ចប្រជុំ​ទ្វេរ​ភាគី​សហ​ប្រតិ​ប​ត្ត​ការ​លើ​គ្រប់​វិស័យ​លើក​ទី​៥​រួចមក​គណប្រតិភូ ខេត្ត​ទាំងពីរ បាន​ទៅ​ទស្សនកិច្ច​ទំនប់​វ៉ា​រី​អគ្គីសនី​សេសា​ន​ក្រោម​ពីរ ដែលជា​ទំនប់​ធំជាងគេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​។​ថែមទាំង​បាន​ទៅ​ក​ម្សា​ន្ត​តាម​តំបន់​ទេសចរ​ណ៏​មួយចំនួន​ក្នុង​ខេត្តស្ទឹងត្រែង​ទៀតផង​៕S/​Ha