​រួមសុខទុក្ខ​លើ​ក្បូន​តែមួយ​ជួយ​យកអាសារ​គ្នា​ដើម្បី​រួមគ្នា​ជំនះ​ការប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩​លើ​សកលលោក​

106
ចែករម្លែក

ដោយៈ​វ៉ាង​វិ​ន​ធៀន+ស.រិទ្ធ​/​ភ្នំពេញ​៖​ចាប់តាំងពី​មានការ​ផ្ទុះឡើង ជំងឺ​វីរុស​COVID-19​មក ក្រោម​ការដឹកនាំ​ដ៏​រឹងមាំ របស់​ឯកឧត្តម​XiJinping​អគ្គលេខាធិការ​បក្ស​ដែលជា​ស្នូល​នៃ​បក្ស​កុម្មុយនីស្ត​ចិន​។​ប្រទេស​ចិន​បាន​ចាត់វិធានការ​យ៉ាង​គ្រប់​ជ្រុងជ្រោយ​បំផុត​តឹងរឹង​បំផុត​យ៉ាង​ស៊ីជម្រៅ​បំផុត​ប្រជាជន​ចិន​ជាង​១៤០០​លាន​នាក់​បានរួម​សុខទុក្ខ​ជាមួយគ្នា​លើ​ក្បូន​តែមួយ​សាមគ្គី​ជា​ធ្លុង​មួយ​ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​វីរុស​ដោយ​ភាព​អង់អាច​។

ក្រោម​ការខិតខំ របស់​ប្រជាពលរដ្ឋ​ចិន ស្ថានភាព​នៃ​ជំងឺ​វីរុស មាន​ភាពល្អ​ប្រសើរឡើង ឥតឈប់ឈរ ហើយ​ស្ថានភាព​សន្ទុះ​សណ្តាប់ធ្នាប់​នៃ​ជីវភាព​ប្រជាពលរដ្ឋ​និង​ការផលិត​មាន​ភាពរឹងមាំ​និង​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់​។ នាពេល​ពាក់កណ្ដាល​អធ្រាត្រ ថ្ងៃទី​៨ មេសា ទីក្រុង​អ៊ូ​ហាន់ ប្រទេស​ចិន​ត្រូវបាន​ដក​បម្រាម ធ្វើដំណើរ​ចាកចេញ​ពី​ទីក្រុង​នេះ​បានបង្ហាញ​ពី​កិច្ចការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​COVID19​នៅក្នុង​ប្រទេស​ចិន ទទួលបាន​ភាពជោគជ័យ​ជាទី​គាប់ចិត្ត​។

​ទន្ទឹមនឹង​ការខិតខំ​លើ​កិច្ច​ទប់ស្កាត់​ដោយ​ខ្លួនឯង​ប្រទេស​ចិន​ក៏បាន​ចូលរួម​រៀបចំ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​យ៉ាងសកម្ម​បាន​អនុវត្ត​កិច្ច​ទំនួល​ខុសត្រូវ​លើ​ឆាក​អន្តរជាតិ​។​ភាគី​ចិន​បានផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ជូន​ដល់​អង្គការ​សុខភាព​ពិភពលោក បានរៀបចំ​កិច្ចប្រជុំ​វី​ឌី​អូ ជាមួយ​អ្នកជំនាញ ដែល​មកពី​ជាង​១០០​ប្រទេស​។​

​អង្គការ​អន្តរជាតិ លើ​ពិភពលោក បានផ្ដល់​ជំនួយ​ជា​ម៉ាស សម្លៀកបំពាក់​ការពារ សារធាតុ Nucleic acid សម្រាប់​តេស្ត​រក​ជំងឺ​វីរុស (Nucleic acid detection reagents) ម៉ាស៊ីន​ដកដង្ហើម ជូន​ដល់​១២០​ប្រទេស និង​អង្គកា​អន្តរជាតិ​ចំនួន​៤ ហើយក៏​បាន​ចាត់ អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន ធ្វើដំណើរ​ទៅកាន់​ប្រទេស អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីតាលី ស៊ែ​ប៊ី ប៉ា​គី​ស្ថាន វ៉េ​ណេ​ស៊ុយ​អេ​ឡា ឡាវ និង​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត​។

​ក្នុងនោះ​ក្រុម​អ្នកជំនាញ វេជ្ជសាស្ត្រ​ចិន បាន​មកដល់​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុ​ជានា​ថ្ងៃទី​២៣ ខែមីនា ពួកគាត់​បាន​ចូលរួម​ចែករំលែក ពីបទ​ពិសោធន៍​នៃ​ការទប់ស្កាត់​នឹង​ជំងឺ​វីរុស​COVID19​ជូន​ដល់​ភាគី​កម្ពុជា ជួយ​កម្ពុជា​ក្នុងការ​កែលម្អ​ប្រព័ន្ធ​ទប់ស្កាត់​ផ្តល់យោបល់​ព្យាបាល​ដល់​អ្នក​ផ្ទុក​ជំងឺ​វីរុស​ដែល​បានរួម​ចំណែក​យ៉ាងសកម្ម ក្នុងការ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស ជូន​ដល់​ភាគី​កម្ពុជា​។

​ការ​ពួតដៃគ្នា​រវាង​ចិន និង​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​វីរុស​COVID-19 បាន​សបញ្ជាក់​ឱ្យឃើញ ពី​អត្ថន័យ​ស្នូល​នៃ​សហគមន៍​ជោគវាសនា​រួម​រវាង​ប្រទេស​ទាំងពីរ​ទាំងនេះ​នឹង​ត្រូវបាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​កម្ពុជា​។​ជំងឺ​វីរុស​គ្មាន​ព្រំដែន​កំណត់​និង​មិន​បែងចែក​ពូជសាសន៍​ឡើយ​។​មានតែ​រួបរួមសាមគ្គី​គ្នា​ពួតដៃគ្នា​ប្រយុទ្ធប្រឆាំង​សហគមន៍​អន្តរជាតិ​ទើប​អាច​យកឈ្នះ​នឹង​ជំងឺ​វីរុស​និង​ការពារ​ភពផែនដី​យើង​ដែលជា​ជម្រក​នៃ​មនុស្សជាតិ​ទាំងឡាយ​បាន​។

ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​វីរុស​COVID19​ក៏មាន​មនុស្ស​មួយចំនួន​តូច​មាន​ចេតនា​និយាយ​បំ​ភ្លើ​ស​ថា​វា​ជា​វីរុស​ចិន​ដោយនិយាយ​ថា​វា​ជា​អាវុធ​គីមី​ជីវសាស្ត្រ​ដែលមាន​ចេតនា​ក្នុង​ការបង្កើត​និង​រីក​រាលដាល​ឆ្លង ដោយ​រដ្ឋាភិបាល​ចិន ហើយ​ថា​ប្រទេស​ចិន ជាស​ត្រូវ​របស់​ពិភពលោក​។ ពាក្យសម្ដី​ភូតភរ​កុហក ដែល​បង្កប់​ទៅដោយ​ន័យ​លំអៀង និង​រើសអើង ដោយ​មិនបាន​គោរព ចំពោះ​ការវិនិច្ឆ័យ​យ៉ាង​ត្រឹមត្រូវ របស់​អង្គការ​សុខភាព​ពិភពលោក ហើយក៏​មិនបាន​ទទួលស្គាល់ សកម្មភាព​ទាំងឡាយ​របស់​ប្រទេស​ចិន ក្នុងការ​រួមចំណែក​យ៉ាង​ធំធេង ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស លើ​ឆាក​អន្តរជាតិ​ឡើយ​។

​តាមពិតទៅ​ចាប់តាំងពី​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​វីរុស​នេះ​មក​ភាគី​ចិន​បាន​ជូនដំណឹង​ស្តីពី​ជំងឺ​វីរុស​យ៉ាង​ទាន់ពេលវេលា​ដោយ​ប្រកាន់ខ្ជាប់​ឥរិយាបថ​បើកចំហ​តម្លាភាព​និង​ទំនួល​ខុសត្រូវ​មានការ​ចែករំលែក​បទពិសោធន៍ ក្នុងការ​ទប់ស្កាត់ និង​ការព្យាបាល​ជូន​ដល់ អង្គការ​សុខភាព​ពិភពលោក និង​សហគមន៍​អន្តរជាតិ ដោយ​គ្មាន​ការ​លាក់បាំង បន្តិច​សោះឡើយ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ ស្រាវជ្រាវ​វិទ្យាសាស្ត្រ​។

យើង​បាន​រាយការណ៍​អំពី​ស្ថានភាព​ជំងឺ​វីរុស​COVID19​ជូន​ដល់​អង្គការ​សុខភាព​ពិភពលោក​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​និង​អង្គការ​ក្នុង​តំបន់​ទៅតាម​ពេល​កំណត់​បាន​ចែករំលែក​ពី​ខ្លឹមសារ​ស្តីអំពី​លំដាប់​សែន​នៃ​ជំងឺ​វីរុស​COVID19​ជាមួយនឹង​សហគមន៍​អន្តរជាតិ​ជា​បន្ទាប់​ក៏បាន​អញ្ជើញ​អ្នកជំនាញ​នៃ​អង្គការ​សុខភាព​ពិភពលោក និង​ស្ថាប័ន​ផ្សេងទៀត មក​ពិនិត្យ​ជាក់ស្តែង នៅក្នុង​ទីក្រុង​អ៊ូ​ហាន់ ប្រទេស​ចិន​។

ចំពោះ​ជំងឺ​វីរុស​ដែល​សកលលោក​កំពុងតែ​ប្រឈមមុខ​នេះ​ការ​ទំនួល​ខុសត្រូវ​របស់​ប្រ​ទស​ចិន​ត្រូវបាន​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ​។​អាស្រ័យហេតុនេះ​ពាក្យពេចន៍​ភូតភរ​កុហក​ជា​ច្រើនដង​ច្រើនសារ​វា​មិនអាច​ក្លាយជា​ការពិត​នោះទេ​។​ការ​ប្រែក្លាយ​ពី​អត់​ទៅជា​មាន​ពីស​ប្រែ​ទៅជា​ខ្មៅ​ទាំងនេះ​ពិតជា​ទទួលបាន​ការប្រឆាំង​ជំទាស់ និង​ថ្កោលទោស ពី​សំណាក​សហគមន៍​អន្តរជាតិ​។​

​បច្ចុប្បន្ននេះ​ពិភពលោក​កំពុងស្ថិត​ក្នុងស្ថានភាព​នៃ​ជំងឺ​វីរុស​COVID19​ដ៏​អាប់អួរ​នេះ​ការរកឃើញ​ករណី​ឆ្លង​នៃ​ជំងឺ​វីរុស​នៅ​បណ្តា​ប្រទេស​ជាច្រើន​នៅតែមាន​ការកើនឡើង​ជា​លំដាប់​ហើយ​ស្ថានភាព​ជំងឺ​លើស​កល​ក៏​នៅតែ​មិនទាន់មាន​ភាព​សុទិដ្ឋិនិយម​នៅឡើយ​ដែរ​។​

​ក្នុងខណៈដែល​ខិតខំ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​ក្នុងប្រទេស​ប្រទេស​ចិន​នៅតែ​បន្ត​ផ្តល់​ការជួយ​និង​គាំទ្រ​ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​បាន​ជូន​ដល់​សហគមន៍​អន្តរជាតិ​ក្នុង​គោលបំណង​រួមចំណែក​ជា​កម្លាំង​ចិន​ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​វីរុស​លើ​សកលលោក​។​ខ្ញុំ​ជឿជាក់ថា​ឱ្យតែ​យើងទាំងអស់គ្នា​រួមសុខ​រួមទុក្ខ​លើ​ក្បូន​តែមួយ​ជួយ​យកអាសា​គ្នា​ទៅវិញទៅមក​ប្រាកដជា​អាច​យក​ជម្នះ​បាន​លើ​ជំងឺ​វីរុស​នេះ​ជាមិនខាន​។​យើង​នឹង​ទទួល​ស្វាគមន៍​ភាពស្រស់​ត្រកាល​នៃ​ការអភិវឌ្ឍ​សម្រាប់​មនុស្សជាតិ​នាពេល​ខាងមុខនេះ​ជាមិនខាន​៕S/


​ដោយៈ វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​