​រឿង​ល្បី​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៩​ត្រូវបាន​បញ្ចប់​នៅត្រឹម​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​

170
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​តុលាការ​បានសម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ម្នាក់​ឈ្មោះ​ស៊ិន​សុផល​ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​ដាក់ពន្ធនាគារ​អស់​មួយជីវិត​ពីបទ​ឃាតកម្ម​គិតទុក​មុន​តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ​។​

​ក្នុងនោះ​សង​សំណង​រដ្ឋប្បវេណី​ទៅឱ្យ​គ្រួសារ​ជនរងគ្រោះ​១២០​លាន​រៀល​ដែល​ជនជាប់ចោទ​រូបនេះ​បានសម្លាប់​ជនរងគ្រោះ​ឈ្មោះ​គឹម​យ៉ានា​ង​នៅ​ចំណុច​ផ្ទះ​លេខ​៤០Eo​ផ្លូវ​១៥៤​សង្កាត់​ជ័យជំនះ​ខណ្ឌដូនពេញ​។​កាលពី​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០១៩​និង​បាន​កាត់​សាកសព ជនរងគ្រោះ​ជា​បំណែកៗ​(​កាត់​ដៃ កាត់​ជើង​កាត់​ក្បាល​វះ​ពោះ​ពុះ​ឆ្អឹងជំនី​ព្រលះ​យក​សាច់​)​ច្រក​ដាក់​ស្បោង​ខ្មៅ​យកទៅ​បោះចោល​មួយថ្ងៃ​បន្តិចៗ នៅតាម​គំនរ​សំរាម​និង​នៅក្នុង​ទន្លេ គួរឱ្យភ្ញាក់ផ្អើល​បំផុត​។​

​គួររំលឹកថា​កាលពី​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០១៩​មាន​ក្មេងស្រី​ម្នាក់​បាន​កាន់​រូបថត​ម្តាយ​ដើរ​សួរ​គេឯង​តាមផ្លូវ​ទាំងយប់​ជាច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​និង​បាន​អំពាវនាវ​សុំឱ្យ​អ្នកសារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​រក​ម្តាយ​ខ្លួន​បណ្តាលឱ្យមាន​ការភ្ញាក់ផ្អើល​គេឯង​ផ្តោត​ការចាប់អារម្មណ៍​និង​អាណិតអាសូរ​ក្មេងស្រី​នោះ​គ្រប់គ្នា​។​

ដំណឹង​សួររក​ម្តាយ​នេះ​បានធ្វើឱ្យ​មានការ​ចាប់អារម្មណ៍​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ភ្នំពេញ​ដុតដៃដុតជើង ចេញ​ស្រាវជ្រាវ​ជួយ​តាមរក​ជនរងគ្រោះ​ដែល​បាត់​ខ្លួន​នោះ ។​រហូតដល់​យប់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ អាវុធហត្ថ​ខណ្ឌដូនពេញ ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ។សមត្ថកិច្ច បាន​ស្រាវជ្រាវ​កំណត់​អង្គហេតុ​នៃ​ករណី​បាត់​ខ្លួន​ខាងលើ សង្ស័យ​ជា​រឿង​ឃាតកម្ម និង​បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ ឈានទៅ បំបែកសំណុំរឿង ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ រហូត​ជនសង្ស័យ​ព្រម​សារភាព​ទទួលកំហុស​។

​ជនសង្ស័យ មានមុខ​របរ លក់​អាហារ​អឺរ៉ុប យីហោ ដឹ​រេ​ដ​ហ្គោ​របារ នៅផ្ទះ​លេខ ៤០Eo ផ្លូវ​១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មាន​ស្រុកកំណើត ភូមិ​តា​ព្រហ្ម ឃុំ​ព្រែក​ឯង ស្រុក​គៀនស្វាយ ខេត្តកណ្តាល​ត្រូវ មហាជន​ចាត់ទុកថា ជា​មនុស្ស​ឈាម​ត្រជាក់ សាហាវ ឃោរឃៅ ប្រចាំឆ្នាំ​២០១៩ ។​

​ព្រោះតែ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​វែកមុខ​ឲ្យ​ឃើញថា សកម្មភាពរ​បស់ជនស​ង្ស័​យ បានសម្លាប់​និង​បាន​កាត់​សាកសព​ជា​បំណែកៗ​បោះ​ចូល​ទន្លេ​យ៉ាង​រំភើយ​ដោយ​គ្មាន​ការតក់ស្លុត​អ្វី​បន្តិច​សោះ​ទៅលើ​សព​ជនរងគ្រោះ​។​ដែលមាន​មុខរបរ​ជា​ម្ចាស់​ហាង​អ៊ុតសក់​ក្នុង​ផ្សារ​ចាស់​មេម៉ាយ​កូន​មួយ​ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ទួល​សង្កែ​មាន​ស្រុកកំណើត​នៅ​ភូមិ​ចា​ថ្មី​ឃុំ​គំរូ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​(​អតីត​ខេត្តបាត់ដំបង​)​។​

មិន​ត្រឹមតែ​ប៉ុណ្ណោះ​សូម្បីតែ​ជីវិត​ផ្ទាល់ខ្លួន​របស់​ជនសង្ស័យ​ក៏​គេ​ចាត់ទុកថា​ធម្មតា​ដែរ​គឺមាន​ប្តី​ដល់​ទៅ​៦​នាក់​(​ប្តី​ទី​១​មានកូន​១​ទី​២​មានកូន​២​ទី​៣​មានកូន​១​ទាំង​៣​នាក់​ដំបូង​នេះ​ជា​ប្តី​ជនជាតិខ្មែរ​ឯ​ប្តី​ទី​៤​មានកូន​១​ប្តី​ទី​៥​គ្មាន​កូន​និង​ទី​៦​គ្មាន​កូន​ទាំង​៣​នាក់​ក្រោយនេះ​គឺជា​ប្តី​ជនជាតិ​បរទេស​)​។

​តាម​ការបញ្ជាក់​របស់​ជនសង្ស័យ​បានឱ្យដឹងថា​មូល​ហេតុដែល​ឈានទៅដល់​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​នេះ​គឺ​ផ្តើមចេញពី​ជនរងគ្រោះ​បាន​ទារលុយ​ដែល​ខ្លួន​បាន​ជំពាក់​ចំនួន​៧០០​ដុល្លារ​តែ​ខ្លួន​ប្រកែក​សុំ​សង​តែ​៣៥០​ដុល្លារ​ប៉ុណ្ណោះ​។​ជនរងគ្រោះ​មិន​ព្រម​និង​បានគ​ម្រាម​ថាបើ​មិន​សងលុយ​គ្រប់​ចំនួន​ទេ​គេ​នឹង​ប្រាប់​ម្ចាស់បំណុល​ផ្សេងៗ​ឱ្យ​ស្គាល់​ផ្ទះ​ដើម្បី​ទារលុយ​ព្រមៗ​គ្នា​(​ព្រោះ​ជនសង្ស័យ​ជំពាក់​លុយ​គេ​ច្រើន​)​។

​ពេល​និយាយ​គម្រាម​រួចហើយ​ជនរងគ្រោះ​ក៏​ដើរចូល​បន្ទប់ទឹក​ដោយ​ឃើញ​ឱកាសល្អ​និង​ស្ថិតក្នុង​ការព្រួយបារម្ភ​ថា​ជនរងគ្រោះ​នឹង​ផ្សព្វផ្សាយ​ដំណឹង​ដែល​ខ្លួន​ជំពាក់​លុយ​គេ​ច្រើន​នេះ​ឱ្យ​ឭ​ដល់​ប្តី​របស់ខ្លួន​ជនសង្ស័យ​ក៏បាន​ដើរទៅ​តាម​ក្រោយ​ជនរងគ្រោះ​យកដៃ​ស្តាំ​ច្របាច់ក​ហើយ​យក​ម្រាមដៃ​ឆ្វេង​រុក​ច្រមុះ​ឱ្យ​ថប់ដង្ហើម​។

រហូតដល់​ជនរងគ្រោះ​សន្លប់ បាត់ស្មារតី ទើប​ជនសង្ស័យ​យក​ក្រ​ម៉ា រឹក​មាត់ ចងដៃ ចងជើង ទុក​ក្នុង​បន្ទប់ដេក​រហូត​ដាច់ខ្យល់​ស្លាប់ ហើយ​យក​សព​ដាក់ចូល​ទូរ​ក្លាស្សេ​ឱ្យ​កក រហូតដល់​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០១៩​ពេល​កូនៗ​មិន​នៅផ្ទះ​ជនសង្ស័យ​បានដាក់​ថ្នាំង​ង៉ុ​យ​ដេក​ក្នុង​ទឹក​។​

​តែ​ឲ្យ​ប្តី​ដែលជា​ជនជាតិ​អាមេរិកកាំង​ផឹក​រហូត​ប្តី​ទន់ដៃទន់ជើង​ឡើងទៅ​ដេកលក់​ស្ងាត់​ទើប​ជនសង្ស័យ យក​កាំបិត មក​កាត់​សាកសព ជនរងគ្រោះ​ជា​បំណែកៗ​(​កាត់​ដៃ កាត់​ជើង កាត់​ក្បាល វះ​ពោះ ពុះ​ឆ្អឹងជំនី​ព្រលះ​យក​សាច់​)​ច្រក​ដាក់​ស្បោង​ខ្មៅ​យកទៅ​បោះចោល​មួយថ្ងៃ​បន្តិចៗ​នៅតាម​គំនរ​សំរាម​និង​នៅក្នុង​ទន្លេ​តែម្តង​។ ទម្រាំ​តែ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​រកមុខ​ឃាតករ​ឃើញ គឺ​ប្រើពេល​បាន​ប្រើពេល​រហូតដល់​ទៅ​១​សប្តាហ៍​៕S/​