​លោក​បណ្ឌិត ស្តើង សុខុម អំពាវនាវ​ឲ្យ​យុវជន​ខិតខំ​ចាប់យក​កាលានុវត្តភាព​ថ្មីៗ​ដែលជា​ការខិតខំ​រប​ស់រាជ​រដ្ឋាភិបាល​

510
ចែករម្លែក

​ព្រៃវែង​៖​លោក​បណ្ឌិត ស្ដើង សុខុម រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​កំចាយមារ​បាន​លើក​ទឹកចិត្ត​ឲ្យ​យុវជន​ដែលជា​សិស្សានុសិស្ស​នៅក្នុង​វិ​ទ្យ​ល័យហ៊ុនសែនកំចាយមារ ខេត្តព្រៃវែង​ខិតខំ​ចាប់យក​នូវ​កាលានុវត្តភាព​ថ្មីៗ​ ដែលជា​ការខិតខំ​រប​ស់រាជ​រដ្ឋា​ភិបាល ពិសេស​អភិក្រម​និង​វិធីសាស្ដ្រ​ថ្មីៗ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ខណៈដែល​កម្ពុជា​កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​សមាហរណកម្ម​ទាំង​ក្នុង​កម្រិត​តំបន់និង​ពិភពលោក ។​

​លោក​បណ្ឌិត ស្តើង សុខុម បាន​ជំរុញ​បែបនេះ​នៅ​ពិធី​អញ្ជើញ​ជា​អធិបតីភាព​បើក​បរវេស នកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០នៅ​វិទ្យាល័យ​ហ៊ុនសែន​កំចាយមារ ស្រុក​កំចាយមារខេត្ត ព្រៃវែងនា​ព្រឹក​ថ្ងៃទី ១ ខែ វិច្ឆិកា​២០១៩​នេះ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​លោកស្រី​ប្រធាន​អនុប្រធាន សមាជិក​ក្រុមការងារ ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ក្នុងស្រុក​កំចាយមារ ,​អភិបាលស្រុក ប្រធាន​អនុប្រធាន​ការិយាល័យ​ជុំវិញ​ស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​និង មាតាបិតា​សិស្ស​ប្រមាណ ២,១៣៣ នាក់ ។

​លោក​បណ្ឌិត ស្តើង សុខុម បាន​គូស​រំលេស​អំពី​ខ្លឹមសារ​ដ៏​មាន​សារៈសំខាន់​នៅក្នុង​សារលិខិត​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី២០១៩ -២០២០​របស់​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​គ្របដណ្តប់​ទាំងស្រុង​ទៅលើ​ការអភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​។​លោក​បណ្ឌិត​បាន​បន្តថា​នៅក្នុង​សារលិខិត​នោះ​បុគ្គល​សំខាន់ៗ​ដែល​ជំរុញ​លើកទឹកចិត្ត​ដល់​យុវជន​និងកុមារ​ឲ្យ​ទៅ​សាលារៀន​គឺឪពុកម្តាយអាណាព្យាបាល ,​សហគមន៍ និង​លោកគ្រូ​អ្នកគ្រូ ។​

​លោក​ប្រធាន​ក្រុមការងារ​បានលើកឡើង​ទៀតថា​៖​រាជរដ្ឋាភិបាល​បានចាត់ទុក​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​គឺជា​គោលដៅ​អាទិភាព​ទី​១ ​នៅក្នុង​ចំណោមអាទិភាព​ទាំង​ ៤ ដែល​បានកំណត់​ក្នុង​យុទ្ធសាស្ដ្រ​ចតុកោណ​សម្រាប់​អនុវត្ដ​នៅ​គ្រប់​ដំណាក់កាល​ទាំងអស់​។ រាជរដ្ឋាភិបាល​ក៏បាន​ជំរុញ​ឲ្យ​ក្រសួង​អប់រំ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ និង គាំទ្រ​ចំពោះ​អភិក្រម​និង​វិធីសាស្ដ្រ​ថ្មីៗ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ដោយ​លោក​បាន​បញ្ជាក់ថាអភិក្រម​និង​វិធីសាស្ដ្រ​ថ្មីៗរបស់ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានបង្ហាញ​ពី​គោលដៅ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​យុវជន​កម្ពុជាក្នុងការ​ចាប់យក​កាលា​នុ​វត្ដ​ភាព​ថ្មីៗខណៈដែល​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សមាហរណកម្ម​ទាំង​ក្នុង​កម្រិត​តំបន់​និង​ពិភព លោក ។ ចំណុច​នេះ​លោក​បាន​អំពាវនាវ​ឲ្យ​យុវ​សិស្ស​ទាំងអស់​ត្រូវតែ​ខិតខំ​ចាប់យកឲ្យ​បាន​នូវ​កាលានុវត្តភាព​នេះ​ដើម្បី​បង្កើន​សម​ត្តភាព​របស់ខ្លួន​ឲ្យ​ក្លាយជា​ធនធាន​ប្រកបដោយ​ថាមភាព ។​

​លោក​ប្រធាន​ក៏បាន​លើកឡើង​ពាក់ព័ន្ធ​តួនាទី​របស់លោក​គ្រូ​អ្នកគ្រូ​ថា​៖​លោកគ្រូ អ្នកគ្រូ ក៏មាន​តួនាទី​សំខាន់​សម្រាប់​ដើរតួ​ជា​អ្នកផ្តល់​ចំណេះដឹងជា​បុគ្គល​គំរូ និង​ជា​ឪពុកម្តាយ ជាម​គ្គុ​ទេ្ទ​សក៍​ជា​អ្នកស្រាវជ្រាវជាទី​ប្រឹក្សា​និង​ជា​អ្នក​ច្នៃប្រឌិត ។ ដើម្បី​អាច​ដើរតួ​ជា​បុគ្គល​ទាំងអស់នេះ​បាន​គឺ​លោកគ្រូ អ្នកគ្រូ​ត្រូវតែ​បង្កើន​សមត្ថភាព​ខ្លួនឯង​និង​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​ក្នុងការ​បង្រៀន​ព្រមទាំង​សិក្សា​លើ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន ភាសាបរទេស និង​ស្រាវជ្រាវ​រក​ចំណេះដឹង​ថ្មីៗ​មក​បង្ហាត់បង្រៀន​សិស្ស​ដើម្បី​អនុវត្ត​ខ្លួន​ទៅជា​ពលរដ្ឋ​សកល​។ លោក​ក៏បានផ្តល់​ជា​គំនិត​ឲ្យ​មានការ​បង្កើតជា​ខ្លឹប​សិក្សា​បង្កើតជា​ក្រុម​ជំនាញ ជួយ​ដល់​សិស្ស​នៅ ក្នុង​វិទ្យាល័យ ពិសេស​សិស្ស​ដែល​ខ្វះ​លទ្ធភាព​ក្នុង​ការរៀន​គួរ​បន្ថែម ។​

​លោក​បណ្ឌិត ស្តើង សុខុម ក៏បានផ្តល់​ជា​គំនិត​ដល់​សិស្សានុសិស្សនិងយុវជន​ទាំងអស់​ឲ្យ​ខិតខំ​ប្រឹងប្រែង​សង្វាតរៀន​សូត្រ​និង​ចូលរួម​គាំទ្រ​រាល់​សកម្មភាព​ដែល​ទាក់ទង​នឹង​ការអប់រំ ។ ផ្ទុយ​មកវិញ​សិស្ស​ទាំងអស់​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​ការប្រើប្រាស់​គ្រឿងញៀន​និង​ការប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ​។​

​លោក​បណ្ឌិត​បាន​បន្តថា​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​បាន​ខិតខំ​កសាង​នូវ​សមិទ្ធផល​យ៉ាងច្រើន​ពិសេស​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយនេះ​បន្ទាប់ពី​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ។ជាក់ស្តែង​វិស័យ​អប់រំ​រាជរដ្ឋាភិបាល​បាន​រុញ​សាលារៀន​ទៅជិត​ផ្ទះ​ប្រជាជន​និងបាន​ពង្រាយ​ទៅដល់គ្រប់ទិសទី​ទូទាំងប្រទេស​ក្នុង​គោលបំណង​តែមួយគត់​គឺ​ជំរុញ​ឲ្យ​កូនចៅ​ប្រជាជន​បាន​ចូលរៀន​គ្រប់ៗ​គ្នា ។ រាជរដ្ឋាភិបាល​បាន​ខិត ខំ​វិភា​ជ​ថវិកា​បន្ថែម​ប្រចាំឆ្នាំ ដល់​វិស័យ​អប់រំ​ដើម្បី​ជ្រើសរើស​និង​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ដែលជា​អាទិភាព​ចម្បង​ដើម្បី​បំពេញបន្ថែម​ដល់​ការងារ​ពង្រាយ​គ្រូ​និង​ជំនួស​គ្រូ​ចូល​និ​វត្ដ​ន៍​ការធ្វើ​វិក្រឹត្យការ​គ្រូបង្រៀន​ការកែលម្អ​កម្មវិធីសិក្សា ការធ្វើ​អធិការកិច្ច ការពង្រឹង​សមត្ថភាព​គ្រប់គ្រង​។​រាជរដ្ឋាភិបាល​បាន​កសាង​ផ្លូវថ្នល់​ផ្លូវលំ និង ហេដ្ឋារចនាសម្ព័ន្ធ ជ្សេ​ងៗ​ទៀត​ក្នុង​គោលបំណង​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​ក្នុង​ការងារ​ចិញ្ចឹមជីវិត​លើកស្ទួយ​កំរិតជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរឡើង ។ លោក​បាន​បន្តថា​អ្វីៗ​រាជរដ្ឋាភិ បាល​បានធ្វើ​ច្រើ​ណាស់​មកហើយ​ដូច្នេះ​បញ្ហា​ដែល​នៅ​សេសសល់​គឺ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ជា​អ្នក​ដែល​ត្រូវ​ប្រឹង​ចាប់យក​នូវ​កាលានុវត្តភាព​នេះ​ឲ្យ​បាន ដូចជា​រាជរដ្ឋាភិបាល ក៏ដូចជា​ថ្នាក់ដឹកនាំ​ប្រទេស​លោក​បាន​រុញ​សាលារៀន​ទៅដល់​ជិត​ផ្ទះ​បងប្អូន​ហើយ​តែបើ​បងប្អូន​មិន​បញ្ជូន​កូន​ទៅ​សាលា រៀន កូនចៅ​របស់​បងប្អូន​ពិតជា​មិនអាច​ទទួលបាន​ចំណេះដឹង​នោះទេ ហើយ​បើ​គ្មាន​ចំណេះដឹង​ហើយ​ពួកគេ​ក៏​មិនអាច​មាន​សម​ត្តភាព​កសា ង​ខ្លួន​និង​ក្រុម​គ្រួសារបាន​ល្អ​ដូច​អ្នក​ដែលមាន​ចំណេះដឹង​នោះទេ ។ រាជរដ្ឋាភិបាល​ខិតខំ​កសាង​ផ្លូវ​កសាង​ប្រឡាយទឹកតែបើ​បងប្អូន​មិន​ខិតខំ​ប្រឹងប្រែង​ធ្វើស្រែ​ចំការ​វា​ក៏​មិនបា នជា​ប្រយោជន៍​នោះដែរ ។

​លោក​ប្រធាន​ក្រុមការងារ​ក៏បាន​ធ្វើការ​បញ្ជាក់​ផងដែរ​ថា​៖​ចាប់តាំងពី​ប្រទេសជាតិ​បានទទួល​សន្តិភាព​ពេញលេញ​តាំងពី​ឆ្នាំ១៩៩៨ក្រោម​ន​យោ​បា​ឈ្នះ​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រជាពលរដ្ឋ​កម្ពុជា​បានទទួល​ផ្លែផ្កា​ពី​សុខសន្តិភាព​នេះ​យ៉ាងច្រើន។គ្រប់គ្នា​អាចធ្វើ​ដំណើរ​ទៅណា​មក​ណា​និង​ពេលណា​ក៏បាន​ដោយ​គ្មាន​ការព្រួយបារម្ភ​និង​ការភ័យខ្លាច​ដូច​កាលពីមុន​ទៀតឡើយ ។ ប្រជាពលរដ្ឋ​មាន​សេរីភាព​គ្រប់បែបយ៉ាង​ក្នុងការ​ប្រកបមុខរប​រ​រកទទួលទាន និង​ធ្វើ​ការងារ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់ខ្លួន និង ជ្រើសរើស​ទីកន្លែង​ដែល​ខ្លួន​ចង់ ។ យុវជន​ជ្រើសរើស​ការសិក្សា​ទៅតាម​ជំនាញ​និង​ទីកន្លែងដែល​ខ្លួន​ចង់។ការរីកចំរើន​នៃ​សេដ្ឋកិច្ចជាតិ ,​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​បានធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់។ ទាំងអស់នេះ​គឺ​បានមកពី​កត្តា​សន្តិភាព​ដែលជា​វត្ថុបំណង​ដ៏​ពិសិដ្ឋ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់ៗ​គ្នា ។

​លោក​បណ្ឌិត ស្តើង សុខុម បាន​បន្តថា​៖​កត្តា​សុខសន្តិភាព​គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រទេសជាតិ​របស់​យើងមាន​សន្តិភាព​ប្រជាជន​របស់យើង​បាន​កំពុង​រស់នៅ​យ៉ាង​សុខដុមរមនា​ដោយ​គ្មាន​ការភ័យខ្លាច។ក៏ប៉ុន្តែ​ថ្មីៗ​នេះ​ពួក​ឧទ្ទាម​ក្រៅច្បាប់​មួយក្រុម​ដែល​បាន​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេសដែលមាន សម រង្ស៊ី ជា​មេខ្លោង​បានបង្ហាញ​ចេតនា​នាំយក​សង្គ្រាម​និង​ការកាប់សម្លាប់​ជាថ្មី​មក​កម្ពុជា​តាមរយៈ​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត ។ ទង្វើ​ល​របស់​ទណ្ឌិត សម រង្ស៊ី កំពុងតែ​ធ្វើ​នេះ​គឺជា​ការប៉ុនប៉ង​បំផ្លាញ​សុខសន្តិភាព ស្ថេរភាព​នយោ បាយ ការ​ញុះ ញ​ង់​ឲ្យ​មាន​អំពើហិង្សា ចលនា​បំបែកបំបាក់​ផ្ទៃក្នុង​ជាតិ ។ ដូចនេះ​គំរោង​ផែនការ​វិល​ចូល​កម្ពុជា​វិញ​របស់​ទណ្ឌិត សម រង្ស៊ីនិងបក្សពួក​គឺជា​គំរោង​នៃ​ចលនា​ឧទ្ទាម​សុទ្ធសាធ​ហើយ​ដែល​នឹង​នាំទៅដល់​ការបំផ្លាញ​សុខសន្តិភាព និង ការបំបែកបំបាក់​ជាតិ​ដែល​អាច​បង្ក​នូវ​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​មិនអាច​ប៉ាន់ស្មាន​បាន​ចំពោះ​ជាតិ​និង​ប្រជាជន​កម្ពុជា​យើង ។

​លោកបានបន្តថាពួកប្រឆាំងបាន​ឃោសនា​បោក​ប្រាក់​ប្រជាពលរដ្ឋ​អំពី​ការវិល​ចូល​ស្រុក​នៅ​ថ្ងៃទី ៩ ខែ វិច្ឆិកា និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​គាំទ្រ​ពួកគេ​ដែល​នេះ​គ្រាន់តែ​ជា​ល្បិច​យក​ប្រជាពលរដ្ឋ​ធ្វើជា​ខ្នងបង្អែក​ការពារ​ខ្លួន​ និង ​រុញ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ឲ្យ​រងគ្រោះ​ជំនួស​ខ្លួន​តែប៉ុណ្ណោះ ។ លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​បានធ្វើការ​ពន្យល់​​បងប្អូន​ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​ថា គំរោង​ផែនការ​វិល​ចូល​កម្ពុជា​វិញ​របស់​ទណ្ឌិត សម រង្ស៊ី នាពេលនេះ​គឺ​ខុសស្រឡះពី​សកម្មភាព​នៃ​ការវិល​ត្រឡប់ មក​កម្ពុ​ជា​វិញ​របស់ សម រង្ស៊ី កាលពីឆ្នាំ​២០១៣ ដែល​នៅពេលនោះ សម រង្ស៊ី ជា​ប្រធាន​គណបក្សនយោបាយ​ស្របច្បាប់​មួយ មក​ចូលរួម​បោះឆ្នោត​ដោយ​ទទួល​បានការ​ប្រោស​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ តែ​មក​លើក​នេះសម រង្ស៊ី គឺជា​ទណ្ឌិត និង​ជា​មេ​ឧទ្ទាម ។ ជាមួយ​នេះ​លោក ស្តើង សុខុម ក៏បាន​ពន្យល់​បងប្អូន លោកគ្រូ​អ្នកគ្រូ និង សិស្សានុសិស្ស អំពី​ទិដ្ឋភាព​ផ្លូវច្បាប់ និង ទោសទណ្ឌចំពោះ​ជន​ទាំងឡាយណា​ដែល ជាប់​ពាក់ព័ន្ធ​ទៅ​អំពើ​ធ្វើ​រដ្ឋប្រហារបទល្មើស​នេះ​ត្រូវបាន​ផ្តន្ទាទោស​ជាប់គុក​មិនតិចជាង​១៥ ឆ្នាំ​នោះទេ​សម្រាប់​ប្រជាពលរដ្ឋ​ស៊ីវិល ។ ដូចនេះ​បងប្អូន​ទាំងអស់ ត្រូវមាន​ការពិចារ ណា​ឲ្យ​បាន​ម៉ត់ចត់​កុំ​ជឿ​ការឃោសនា​បោកប្រាស់​របស់​ពួក​ប្រឆាំង ព្រោះ​ពួកគេ​ធ្វើ​គេ​ទទួលបាន​ផលប្រយោជន៍​របស់គេ តែ​យើង​ជា​ប្រជា​ពល រដ្ឋ​មិន​ទទួលបាន​អ្វី​ទាំង​អស់ហើយ​ពេលខ្លះ​ត្រូវ​ប្រឈម​ជាមួយ​ច្បាប់​ទៀត ។

​ជាមួយ​កាល​លាតត្រដាង​អំពី​ឧបាយកល​របស់​ពួក​ឧទ្ទាម​លោក​បណ្ឌិត ស្តើង សុខុម បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំចាយមារក៏ដូចជា​លោកគ្រូ​អ្នកគ្រូ​និង​សិស្សា នុសិស្ស​ទាំងអស់ខិតខំ​ធ្វើ​ការងារ​ទៅតាម​ជំនាញ​និង​ប្រកបរ​បរក​ទទួលទានជាធម្មតា​នៅក្នុង​មូលដ្ឋាន​របស់​យើង កុំទៅ​ចូលរួម​ក្នុង​សកម្មភាព​ណាមួយ​នៃ​ផែនការ​នេះហើយ​ជំនួស​មកវិញ​ដោយ​ការចូលរួម​អបអរសាទរ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ការចូលរួម​សប្បាយរីករាយ​ក្នុង​ព្រះរាជ​ពី​ធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង អកអំបុក ហើយ និង​ចូលរួម​ពិសារ​អំបុក​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​៩​វិច្ឆិកា​ដើម្បី​រួបរួមគ្នា​ការពារជាតិ សាសនា ព្រះ មហាក្សត្រ ។​

​នៅក្នុង​ឳ​កាស​នោះ​លោក​បណ្ឌិត ស្តើង សុខុម ក៏បាន​ចាត់តាំង​ឲ្យ​លោក ទូច វិសាល​សុខ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង កីឡា និង ជា​អនុប្រធាន​ក្រុម ការងារ​ថ្នាក់ជាតិ​ចុះ​ស្រុក​កំចាយមារ​រៀបចំ​ពិធី​ទទួលទាន​អំបុក នៅក្នុង​វិទ្យាល័យ ហ៊ុន សែន កំចាយមារ ជាមួយ​លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ដើម្បី​បង្ក បរិយាកាស​សប្បាយរីករាយក្នុង​ខ្លឹម សារ​អកអំបុក​ថែ​ជាតិ សាសនា ព្រះមហាក្សត្រ ៕