​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មាន​សិទ្ធិ​៣​សំខាន់​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​

212
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​បាន​លើកឡើងថា​”​នៅក្រោយ​ពេលដែល​បងប្អូន​ពុក​ម៉ែ​ទទួលបាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ស្របច្បាប់​នេះហើយ​បងប្អូន​មាន​សិទ្ធ​ក្នុងកា​ប្រើប្រាស់​ក៏ដូចជា​កា​គ្រប់​អចលនវត្ថុ​ទាំងនោះ​មាន​សិទ្ធិ​៣​សំខាន់​”​។​

​លោក​អភិបាលស្រុក​បានបញ្ជាក់​ថា​នៅក្នុង​ពិធី​អញ្ជើញ​ចូលរួម​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ស្របច្បាប់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​៤៨៦​ក្បាលដី​ក្នុង​២​ភូមិ​គឺ​ភូមិ​ស្រែ​នឹង​ភូមិ​គោក​ស្ថិតក្នុង​ឃុំ​រំដោះ​ស្រែ​ស្រុក​ជាំ​ក្សាន្ត​កាលពី​ថ្ងៃទី​៣​ខែធ្នូរ​ឆ្នាំ​២០១៩​។​

​លោក​អភិបាលស្រុក​បានបញ្ជាក់​ថា​សិទ្ធិ​ទី​១​សិទ្ធិ​ស្របច្បាប់​ចឹ​ង​សិទ្ធ​ស្របច្បាប់​នេះ​បានន័យថា​របប​ដីស្រែ​ដែល​បងប្អូន​បាន​ចុះ​នឹងមាន​ក្នុង​បញ្ជី​ដែល​បានទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ដែនដី​នោះ​គឺមាន​សិទ្ធ​គ្រប់គ្រង​ដោយ​ខ្លួនឯង​ដោយ​មិនមាន​បុគ្គល​ឬក៏​ក្រុម​ណា​១​មក​ដណ្តើមយក​ពីរ​បងប្អូន​នោះបាន​ឡើយ​។​

សិទ្ធិទី​២​គឺ​បងប្អូន​មាន​សិទ្ធ​ចាត់ចែង​ទៅលើ​អចលនវត្ថុ​ទាំងនោះ​បាន​ដោយ​ខ្លួនឯង​ដោយ​មិនមាន​បុគ្គល​ឬក៏​ក្រុម​ណាមួយ​មករា​រាំង​នោះបាន​ឡើយ​។​លើកលែងតែ​ប្តី​ប្រពន្ធ​បើសិន​ប្តី​ប្រពន្ធ​មិន​ចុះសម្រុង​នឹង​គ្នា​ហើយ​នោះ​ពាក្យ​ថា​មាន​សិទ្ធិ​ចាត់ចែង​នេះ​ក៏​វា​ទៅ​មិន​រួច​នោះដែរ​។​ចំណុច​ត្រង់នេះ​លោក​អភិបាលស្រុក​លើក​ឩ​ទា​ហរ​ណ៏​ថាបើ​សិន​គ្រួសារ​(​ក​)​ឈ្លោះ​ប្តី​ប្រពន្ធ​គាត់​ចឹ​ង​គាត់​យក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ទាំងនោះ​ទៅ​លក់​ឬក៏​បញ្ចាំ​ទៅឱ្យ​បុគ្គល​ណា​ម្នាក់​នោះៗ​បុគ្គល​នោះ​មិនមាន​សិ​ទ្ទ​យក​នោះឡើយ​។​បើ​យក​ក៏​យក​ទាំង​ខុសច្បាប់​ដែរ​ដោយ​ប្តី​ប្រពន្ធ​របស់គេ​មិនបាន​នឹង​ឯកភាព​ផង​នោះ​។​

​សិទ្ធ​ទី​៣.​លោក​អភិបាលស្រុក​បានលើកឡើង​ថា​ក្រោយ​បងប្អូន​ទទួលបាន​សិទ្ធ​កាន់កាប់​លើ​អចលនវត្ថុ​ស្របច្បាប់​ទាំងនេះហើយ​គឺ​បងប្អូន​មាន​សិទ្ធ​អាស្រ័យ​ផល​បាន​លើដី​ទាំងនោះ​។​ចំណុច​នេះ​លោក​អភិបាលស្រុក​ក៏បាន​ធ្វើកា​ដាស់តឿន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​ថា​សិទ្ធ​អាស្រ័យ​ផល​នេះ​មាន​ពិតប្រាកដ​។​

ក៏ប៉ុន្តែ​ចំណុច​សំខាន់​មិន​តម្រូវឱ្យ​បងប្អូន​យើង​យក​ដី​ទាំងនេះ​ទៅ​អាស្រ័យ​ផលដំណាំ​ដែល​ច្បាប់​ហាមឃាត់​ដូចជា​កញ្ឆា​នោះ​ជាដើម​ឬក៏​យក​ទីតាំង​ដី​ទាំងនោះ​ទៅ​បង្កើតជា​តំបន់​អ្វីដែល​ប្រាសចាក​ផ្ទុយទៅនឹង​ច្បាប់​នោះ​ក៏​ច្បាប់​មិន​អនុ​ញា​ត្ត​ឬក៏​លើកលែងទោស​នោះ​ឱ្យបាន​ដែរ​។​លោក​អភិបាលស្រុក​ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រោយ​ទទួលបាន​វិញ្ញាបនបត្រ​នេះហើយ​មេត្តា​រក្សា​ទុកដាក់​ឱ្យបាន​ល្អ​ជៀសវៀង​ទទឹកភ្លៀង​ឬក៏​សត្វ​ចង្រៃ ផ្សេងៗ​មក​កាត់​បំផ្លាញ​នោះ​៕S/​